Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ថា គោលដៅរបស់ រុស្ស៊ី នៅ អ៊ុយក្រែន នឹងសម្រេចបានទាំង​ស្រុង

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃពុធថា គ្មានការងឿងឆ្ងល់ទេ គោលដៅទាំងអស់ដែលយើងកំណត់នៅក្នុងប្រទេសអ៊ុយក្រែន នឹងត្រូវសម្រេចបានទាំងស្រុង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន បាននិយាយក្នុងអំឡុងពេលត្រួតពិនិត្យមេទាហានកំពូលៗរាប់ពាន់នាក់សម្រាប់ “ប្រតិបត្តិការយោធាពិសេស” នៅអ៊ុយក្រែនតាមអ៊ីនធឺណិតថា ការខាតបង់ដែលភាគីទាំងពីរបានទទួលរងនៅលើសមរភូមិអ៊ុយក្រែន គឺជា “សោកនាដកម្មធម្មតា” ប៉ុណ្ណោះ ហើយទោះ​យ៉ាង​ណា​ ​ភាគីរុស្ស៊ី​មិន​ត្រូវ​បន្ទោសចំពោះបញ្ហានេះនោះ​ទេ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu បាននិយាយថា ដើម្បីសម្រេចបាននូវគោលដៅនេះ យើងនឹងត្រូវការពង្រឹងកម្លាំងប្រយុទ្ធដែលមានសមាជិកចំនួន ១.១ លាននាក់ ហើយលោក​ក៏បាន​ស្នើ​ឲ្យ​មាន​ការ​ពង្រីកកម្លាំងនេះបន្ថែមទៀត​ជាង ៣០ ភាគរយ​ ពោលឡើងដល់ ១.៥ លាន​នាក់ ។

លោក Shoigu បាននិយាយថា “កិច្ចការអាទិភាពសម្រាប់ឆ្នាំក្រោយគឺត្រូវបន្តប្រតិបត្តិការយោធាពិសេស រហូតដល់កិច្ចការរបស់យើងត្រូវបានបញ្ចប់” ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក ពូទីន ចាត់ទុកជា ប្រតិបត្តិការយោធាពិសេស បានអូសបន្លាយពេលជិត ១០ ខែមកហើយ បន្ទាប់ពីផ្ទុះការវាយលុកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មកដឹងសីតុណ្ហភាពខែរងានៅ អ៊ុយក្រែន ខណៈកំពុងខ្វះការផ្គត់ផ្គង់ឧស្ម័ន​កម្ដៅខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ២១ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៣៣ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

Sokha Hotels

ព័ត៌មានពេញនិយម