Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានក្រុមប្រឹក្សា អឺរ៉ុប និយាយអ្វីខ្លះរឿងលោកស្រី Eva Kaili ពាក់ព័ន្ធអំពើ​ពុករលួយធ្វើម្ចាស់ផ្ទះ World Cup នៅកាតា

បានផុស

នៅ

ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EU) លោក Charles Michel បានប្រាប់ទស្សនាវដ្ដី Politico កាលពីថ្ងៃពុធថា រឿងអាស្រូវពុករលួយដែលនាំទៅដល់ការចាប់ខ្លួនអតីតអនុប្រធានសភាអឺរ៉ុបលោកស្រី Eva Kaili ពីបទទទួលសំណូកពីប្រទេសកាតាធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ ២០២២ កំពុងបំផ្លាញភាពជឿជាក់ដល់ EU ស្របពេលដែលប្លុកនេះរងគ្រោះរួចទៅហើយ ។

លោក Charles Michel
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Michel បាននិយាយថា ការចូលរួមរបស់សមាជិកសភាអឺរ៉ុប ក្នុងការបញ្ចុះបញ្ចូលដោយខុសច្បាប់ជាមួយរដ្ឋាភិបាលកាតា ជាថ្នូរនឹងប្រាក់រាប់លានអឺរ៉ូ កំពុងធ្វើឲ្យខូចដល់ភាពជឿជាក់របស់សហភាពអឺរ៉ុប ហើយវារឹតតែពិបាកសម្រាប់ពួកយើង ក្នុងការផ្តោតលើវិបត្តិសេដ្ឋកិច្ច និងថាមពល ដែលជះឥទ្ធិពលដល់ជីវិតរស់នៅរបស់ពលរដ្ឋអឺរ៉ុបនាពេលនេះ ។

ស្របពេលជាមួយគ្នានេះ លោក Michel បានស្នើឲ្យប្លុកនេះត្រូវតែធ្វើសកម្មភាពដើម្បីការពារការប្រព្រឹត្តបែបនេះតទៅទៀ ។ ដំបូងយើងត្រូវរៀនមេរៀនពីរឿងនេះ ហើយបង្កើតជាកញ្ចប់នៃវិធានការដើម្បីចៀសវាងរឿងបែបនេះកើតឡើងសាជាថ្មី ក៏ដូចជាដើម្បីការពារអំពើពុករលួយនាពេលអនាគតផងដែរ” ។

លោកស្រី Eva Kaili

ទាំងលោកស្រី Kaili, ស្វាមីរបស់លោកស្រីគឺលោក Francesco Giorgi, លោក Pier Antonio Panzeri និងបុគ្គលម្នាក់ទៀតដែលមិនបញ្ចេញឈ្មោះត្រូវបានចោទប្រកាន់ពីបទ “ចូលរួមក្នុងអង្គការឧក្រិដ្ឋកម្ម ការលាងលុយកខ្វក់ និងអំពើពុករលួយ” ខណៈភរិយា និងកូនស្រីរបស់លោក Panzeri បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការចាប់ខ្លួននៅក្នុងប្រទេសអ៊ីតាលី ហើយត្រូវបានគេជឿថាបានចូលរួមក្នុងរឿងអាស្រូវនេះដោយការដោះដូរសាច់ប្រាក់ និងអំណោយមួយចំនួន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អាជ្ញាធរ​បែលហ្ស៊ិក​រឹបអូស​ទ្រព្យសម្បត្តិ​បានជាង ១.៥ លាន​អឺរ៉ូ​ពី​ទ្រព្យសម្បត្តិ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជនសង្ស័យ​ទាំង ៤ នាក់នេះ ។ បើទោះជាយ៉ាងនេះក្ដី ប្រទេសកាតាបានបដិសេធការជាប់ពាក់ព័ន្ធក្នុងសំណុំរឿងពុករលួយដែលត្រូវបានស៊ើបអង្កេតដោយអាជ្ញាធរប៊ែលហ្ស៊ិក ជុំវិញ​ការប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០២២ ដែល​ប្រទេសកាតាធ្វើជាម្ចាស់ផ្ទះ និងថែមទាំងបានព្រមានថា នឹងជះឥទ្ធិពលអវិជ្ជមានដល់កិច្ចសហប្រតិបត្តិការសន្តិសុខ និងការពិភាក្សាស្តីពីសន្តិសុខថាមពលពិភពលោកផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ ទីបំផុត អតីតអនុប្រធានសភាអឺរ៉ុប Eva Kaili សារភាពរឿងពុករលួយធ្វើម្ចាស់​ផ្ទះ World Cup នៅកាតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម