Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បញ្ជូនយន្តហោះចម្បាំង និងនាវា ៤២ គ្រឿងទៅ តៃវ៉ាន់ ក្នុងរយៈពេល ២៤ ម៉ោង

បានផុស

នៅ

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា យោធារបស់ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំងចំនួន ៣៩ គ្រឿង និងនាវាចំនួន ៣ គ្រឿងទៅកាន់កោះតៃវ៉ាន់ក្នុងរយៈពេល ២៤ ម៉ោង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការយាយីដោយយោធារបស់ចិនលើកោះតៃវ៉ាន់ដែលអះអាងថាជាទឹកដីរបស់ខ្លួន បានកើនឡើងកាន់តែខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយកងទ័ពរំដោះប្រជាជនរបស់បក្សកុម្មុយនិស្តចិនបានបញ្ជូនយន្តហោះ ឬនាវាទៅកាន់កោះនេះជារៀងរាល់ថ្ងៃ ។

យោងតាមក្រសួងការពារជាតិរបស់តៃវ៉ាន់ បានឲ្យដឹងថា នៅចន្លោះម៉ោង ៦ ព្រឹកថ្ងៃពុធ ដល់ម៉ោង ៦ ព្រឹកថ្ងៃព្រហស្បតិ៍ យន្តហោះចិនចំនួន ៣០ គ្រឿងបានហោះឆ្លងកាត់ច្រកមធ្យមនៃច្រកសមុទ្រតៃវ៉ាន់ ជាព្រំដែនមិនផ្លូវការមួយ របស់ភាគីទាំងពីរ ។

យោងតាមគំរូហោះហើរដែលផ្ដល់ឲ្យតៃវ៉ាន់បានឲ្យដឹងថា យន្តហោះទាំងនោះបានហោះទៅភាគនិរតីរបស់កោះនេះ ហើយបន្ទាប់មកហោះទៅទិសអាគ្នេយ៍ មុនពេលហោះត្រឡប់មកវិញ ។ ក្នុង​ចំណោម​យន្តហោះ​ទាំង​នោះ មាន​យន្តហោះ​ចម្បាំង J-16 ចំនួន ២១ គ្រឿង យន្តហោះ​ទម្លាក់​គ្រាប់បែក H-6 ចំនួន ៤ គ្រឿង និង​យន្តហោះ​ព្រមាន ​ចំនួន ២ គ្រឿង ។

យោធា​ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ក្នុង​ខែ​សីហា ដើម្បី​ឆ្លើយតប​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិកលោកស្រី Nancy Pelosi នៅ​កោះ​តៃវ៉ាន់ ។ ទីក្រុងប៉េកាំងចាត់ទុកដំណើរទស្សនកិច្ចរបស់រដ្ឋាភិបាលបរទេសមកកាន់កោះនេះថា ជាការទទួលស្គាល់កោះនេះដោយឯករាជ្យ និងជាបញ្ហាប្រឈមចំពោះការទាមទារអធិបតេយ្យភាពរបស់ចិន ។

នៅក្នុងសមយុទ្ធយោធាដ៏ធំបំផុតរបស់ខ្លួន សំដៅលើកោះតៃវ៉ាន់ ក្នុងរយៈពេលជាច្រើនទស្សវត្ស ប្រទេសចិនបានបើកនាវា និងហោះហើរយន្តហោះជាទៀងទាត់ឆ្លងកាត់ច្រកសមុទ្រមធ្យម ហើយថែមទាំងបានបាញ់មីស៊ីលពីលើកោះតៃវ៉ាន់ ហើយបានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Arab News

ចុចអាន ៖ មកដឹងសីតុណ្ហភាពខែរងានៅ អ៊ុយក្រែន ខណៈកំពុងខ្វះការផ្គត់ផ្គង់ឧស្ម័ន កម្ដៅខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម