Connect with us

ព័ត៌មានអន្ដរជាតិ

លោក Elon Musk បំបាក់មេ Amazon ក្លាយជាអ្នកមានបំផុតនៅលើពិភពលោក

បានផុស

នៅ

នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla លោក Elon Musk កាលពីថ្ងៃព្រហស្បតិ៍បានយកឈ្នះស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos ដើម្បីក្លាយជាអ្នកមានបំផុតនៅលើពិភពលោក ។

ខណៈតម្លៃហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងដល់កម្រិតខ្ពស់បំផុតពោលគឺ ៨០៨.៦៦ ដុល្លារក្នុងមួយហ៊ុន ទ្រព្យសម្បត្តិសុទ្ធរបស់លោក Musk បានកើនឡើងដល់ ១៨៥ ពាន់លានដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាបានធ្វើឲ្យលោក Musk មានទឹកប្រាក់លើសលោក Bezos ដែលមាន ១៨៤ ពាន់លានដុល្លារ បន្ទាប់ពីបានក្លាយជាអ្នកមានជាងគេបំផុតនៅលើពិភពលោកចាប់តាំងពីឆ្នាំ ២០១៧ មកម៉្លេះ ។

បើយោងតាមតួលេខផ្លូវការបានឲ្យដឹងថា ការកើនឡើងនូវទ្រព្យសម្បត្តិយ៉ាងច្រើនរបស់លោក Musk គឺដោយសារតែការកើនឡើងមិនធ្លាប់មានពីមុនមកនៃតម្លៃហ៊ុនរបស់ក្រុមហ៊ុន Tesla ពោលកើនឡើង ៧៦២ ភាគរយចាប់តាំងពីថ្ងៃតែមួយកាលពីឆ្នាំមុននៅពេលដែលហ៊ុនរបស់ក្រុមហ៊ុន Tesla កំពុងជួញដូរក្នុងតម្លៃ ៩៣.៨១ ដុល្លារ ។

លោក Bezos បានឃើញហ៊ុនរបស់ក្រុមហ៊ុន Amazon កើនឡើងក្នុងកអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ នៅពេលដែលពិភពលោកភាគច្រើនត្រូវបានបិទប្រទេស ។ ទោះយ៉ាងណាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិករបស់គាត់មិនអាចរក្សាតម្លៃទីផ្សាររបស់ខ្លួនបាន ១.៦១ លានលានដុល្លារនោះទេ ។

ទោះបីជាការធ្វើមូលធនកម្មទីផ្សារ ៧៦១ ពាន់លានដុល្លាររបស់ក្រុមហ៊ុន Tesla នៅពីក្រោយក្រុមហ៊ុន Amazon ក៏ដោយក៏វិនិយោគិនជឿជាក់ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះនឹងមានការរីកចម្រើនថែមទៀត ខណៈដែលពិភពលោកនឹងងាកចេញពីឥន្ធនៈហ្វូស៊ីលទៅជារថយន្តអគ្គិសនីនៅទសវត្សរ៍ក្រោយ ។

គួរបញ្ជាក់ថា បន្ទាប់ពីបានយកឈ្នះលើមហាសេដ្ឋីជំនួញលោក Warren Buffett កាលពីខែកក្កដាដើម្បីក្លាយជាអ្នកមានបំផុតទី ៧ នៅលើពិភពលោក លោក Musk ក៏បានយកឈ្នះលើសហស្ថាបនិកក្រុមហ៊ុន Microsoft កាលពីខែវិច្ឆិកាដើម្បីក្លាយជាអ្នកមានបំផុតទី ២ នៅលើពិភពលោកផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ វិនាទី មុន

ចូលឆ្នាំខ្មែរ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យរួមគ្នាបញ្ជ្រាបសារទប់ស្កាត់អំពើជួញដូរមនុស្ស

កីឡា៩ នាទីutes មុន

ចេញទៅ អាមេរិក លើកនេះ គុនខ្មែរ នឹងចាប់ស្ថាប័ន WCK ប្រកួតច្បាប់គុនខ្មែរ

ព័ត៌មានជាតិ១៥ នាទីutes មុន

គិតត្រឹមពេលនេះ មានពលករខ្មែរ ០១ នាក់ ស្លាប់ និង ០១ នាក់ទៀត រងរបួស ដោយការរញ្ជួយដីក្នុងប្រទេសថៃ

សេដ្ឋកិច្ច២១ នាទីutes មុន

រដ្ឋមន្ត្រីណែនាំឱ្យរក្សាតម្លៃផលិតផលទេសចរណ៍សមរម្យ​ នាឱកាសបុណ្យចូលឆ្នាំថ្មី

វប្បធម៌ ជំនឿ២៩ នាទីutes មុន

ល្បែងប្រជាប្រិយខ្មែរ ១១ប្រភេទ ត្រូវបានលើកយកលេងកម្សាន្តនៅវិទ្យាល័យព្រែកលៀប

Sokha Hotels

ព័ត៌មានពេញនិយម