ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ក្តៅស្លឹកត្រចៀក ចំពោះដំណើរទស្សនកិច្ចរបស់លោក Zelensky ទៅ វ៉ាស៊ីនតោន (មានវីដេអូ)
ប្រទេសរុស្ស៊ី បានរិះគន់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់លោក Volodymyr Zelensky ទៅក្រុងវ៉ាស៊ីនតោន ដោយចោទអាមេរិកថា កំពុងប្រយុទ្ធនឹងសង្រ្គាមដោយប្រយោល។

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិកលោក Joe Biden បានសន្យាផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ ១.៨៥ពានលាន់ដុល្លារទៅឲ្យអ៊ុយក្រែនអ៊ុយក្រែន រួមទាំងប្រព័ន្ធមីស៊ីលកម្រិតខ្ពស់ ដើម្បីជួយការពារប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី ផងដែរ។
ក្នុងសុន្ទរកថាទៅកាន់សមាជិកសភាអាមេរិក លោក Zelensky បានស្វាគមន៍ជំនួយនេះ។ ប៉ុន្តែឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំសហរដ្ឋអាមេរិក បាននិយាយថា “សកម្មភាពបង្កហេតុ” ទាំងនេះ នឹងនាំឲ្យមានការកើនឡើងភាពតានតឹងជាមួយផលវិបាកធ្ងន់ធ្ងរ។

លោក Anatoly Antonov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីថា ទីក្រុងមូស្គូកំពុងព្យាយាមអំពាវនាវឲ្យមានសុភវិនិច្ឆ័យនៅគ្រប់កម្រិតទាំងអស់ ប៉ុន្តែការនិយាយអំពីការផ្តល់ប្រព័ន្ធមីស៊ីល Patriot ដល់ទីក្រុង កៀវ គឺ ពិតជារំខានខ្លាំងណាស់។
មីស៊ីល Patriot មានសមត្ថភាព ប្រសិទ្ធភាព និងមានតម្លៃថ្លៃ។ សេតវិមាននិយាយថា ពួកគេនឹងជួយការពារជនជាតិអ៊ុយក្រែនប្រឆាំងនឹង ការវាយប្រហារដ៏ព្រៃផ្សៃរបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានត្អូញត្អែរថា គ្មានការអំពាវនាវរកសន្តិភាពណាមួយនោះទេ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Zelensky ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ខណៈអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ពណ៌នាថា នេះជាព័ស្តុតាងដែលបង្ហាញថា សហរដ្ឋអាមេរិកកំពុងធ្វើសង្គ្រាមប្រូកស៊ីជាមួយរុស្ស៊ី។

លោក Peskov បន្ថែមថា ការផ្តល់មីស៊ីល Patriot នឹងមិនរារាំងរុស្ស៊ីពីការសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេសឡើយ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ក៏បាននិយាយដែរថា “កិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោនបានបង្ហាញថា ទាំងអ៊ុយក្រែន និងសហរដ្ឋអាមេរិក មិនមែនកំពុងស្វែងរកសន្តិភាពនោះទេ។ ពួកគេគ្រាន់តែមានបំណងបន្តការប្រយុទ្ធគ្នាប៉ុណ្ណោះ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច