ព័ត៌មានអន្ដរជាតិ
ព្រឹទ្ធសភាអាមេរិក អនុម័តកញ្ចប់ថវិកា ១.៧ ទ្រីលានដុល្លារ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល
នៅថ្ងៃសុក្រទី២៣ខែធ្នូនេះ ព្រឹទ្ធសភាអាមេរិក បានអនុម័តកញ្ចប់ចំណាយក្នុងទំហំទឹកប្រាក់ ១.៧ទ្រីលានដុល្លារ ដែលនឹងផ្តល់មូលនិធិដល់រដ្ឋាភិបាលរហូតដល់ឆ្នាំសារពើពន្ធ ២០២៣។

ការអនុម័តនេះ បានកើតឡើងមួយថ្ងៃ មុនពេលវេលាកំណត់សម្រាប់ការបិទរដ្ឋាភិបាលនៅពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍។
ច្បាប់ ដែលនឹងផ្តល់មូលនិធិដល់ភ្នាក់ងារសហព័ន្ធរហូតដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣មួយនេះ បានឆ្លងផុតសភាជាន់ខ្ពស់ក្នុងសំឡេង ៦៨ទល់២៩។
ច្បាប់នេះ មានមូលនិធិការពារជាតិអាមេរិកជាង ៨៥០ពាន់លានដុល្លារ និងជាង៧៧០ពាន់លានដុល្លារ សម្រាប់កម្មវិធីមិនមែនការពារជាតិ។

វារួមបញ្ចូលទាំងជំនួយជិត ៤៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនក្នុងកិច្ចប្រឹងប្រែងធ្វើសង្គ្រាមប្រឆាំងរុស្ស៊ី និង ១៣ពាន់លានដុល្លារ ជាជំនួយសេដ្ឋកិច្ចសម្រាប់រដ្ឋាភិបាលអ៊ុយក្រែនផងដែរ។
ច្បាប់នេះបានកំណត់ទុកប្រាក់ ៣៨ពាន់លានដុល្លារសម្រាប់ជំនួយគ្រោះមហន្តរាយ បង្កើនការចំណាយលើជំនួយស្បៀងអាហារ ការចូលរៀននៅមហាវិទ្យាល័យ និងសុខភាពផ្លូវចិត្ត។
ជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី៦ខែមករា ឆ្នាំ២០២១ លើវិមានកាពីតូលរបស់សហរដ្ឋអាមេរិក ច្បាប់នេះនឹងផ្តល់ប្រាក់ចំនួន ២.៦ ពាន់លានដុល្លារសម្រាប់មេធាវីអាមេរិក ដើម្បីពន្លឿនការកាត់ទោសពាក់ព័ន្ធនឹងការវាយប្រហារ និងករណីភេរវកម្មក្នុងស្រុក។

វាក៏ផ្តល់ប្រាក់ជាង ១១ពាន់លានដុល្លារដល់ FBI ផងដែរ ដើម្បីស៊ើបអង្កេតអំពើភេរវកម្មក្នុងស្រុក និងអំពើហិង្សាជ្រុលនិយម ដែលជាផ្នែកនៃទំហំទឹកប្រាក ៣៩ពាន់លានដុល្លារសម្រាប់ក្រសួងយុត្តិធម៌។
វាទុកជាង ៥២ពាន់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា, ២.៧ពាន់លានដុល្លារសម្រាប់ជំនួយលំនៅដ្ឋានដល់អតីតយុទ្ធជន, ៥ពាន់លានដុល្លារដើម្បីជួយថ្លៃថាមពលក្នុងគ្រួសារដែលមានប្រាក់ចំណូលទាបនិងបង្កើនមូលនិធិដល់ ១០ ពាន់លានដុល្លារសម្រាប់ទីភ្នាក់ងារការពារបរិស្ថាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AA

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច