Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋ​មន្ត្រី​ការ​បរទេស G7 ប្តេជ្ញា​ជួយ​ប្រជាជន​អ៊ុយក្រែន ឲ្យ​រស់រានមានជីវិត ​ក្នុង​រដូវរងា

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ទី២២ខែធ្នូ អ្នកការទូតកំពូលៗ មកពីក្រុមប្រទេសទាំងប្រាំពីរ បានជួបពិភាក្សាគ្នាតាមអនឡាញ ហើយបានយល់ព្រមបន្តផ្តល់ជំនួយចាំបាច់ដល់ទីក្រុងកៀវ រួមទាំងជំនួយសម្រាប់ប្រជាជនអ៊ុយក្រែន ដើម្បីរស់រានមានជីវិតពីរដូវរងាដ៏ធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាកិច្ចប្រជុំលើកទី១១ របស់ក្រុមប្រទេស G7 លើបញ្ហានេះ ក្នុងឆ្នាំ២០២២។

ទន្ទឹមនោះ មេដឹកនាំទាំងអស់ បានថ្កោលទោសរុស្ស៊ី ចំពោះការវាយប្រហារកាន់តែខ្លាំងលើមូលដ្ឋានស៊ីវិលនៅអ៊ុយក្រែន រួមទាំងរោងចក្រថាមពលផងដែរ។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Hayashi Yoshimasa

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Hayashi Yoshimasa បាននិយាយថា ក្រុមប្រទេស G7 គួរតែពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេ ខណៈការវាយលុកនៅតែបន្តអូសបន្លាយ។

លោកក៏បាននិយាយអំពីឆន្ទៈដ៏មុតមាំរបស់ប្រទេសជប៉ុនផងដែរថា ក្នុងនាមជាប្រធាន G7 ឆ្នាំក្រោយ ខ្លួននឹងមិនទទួលយកការប៉ុនប៉ងជាឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពដោយប្រើកម្លាំងនោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ NHK

ចុចអាន៖ ក្រុមប្រទេស G7 ប្តេជ្ញាគាំទ្រ អ៊ុយក្រែន រហូតតាមដែលត្រូវការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម