ព័ត៌មានអន្ដរជាតិ
ថៃ បើកកន្លែងធ្វើតេស្តគុណភាពអង្ករ ផ្កាម្លិះ ក្រោយចាញ់ពូជ ផ្ការំដួល របស់ កម្ពុជា
ប្រទេសថៃបានបើកមជ្ឈមណ្ឌលធ្វើតេស្តគុណភាពអង្កររបស់ខ្លួន បន្ទាប់ពីគ្រាប់ធញ្ញជាតិ Hom Mali ឬអង្ករផ្កាម្លិះដ៏ល្បីរបស់ប្រទេសនេះ រងបរាជ័យក្រោមស្នាដៃអង្ករកម្ពុជាពូជ “ផ្ការំដួល” ដែលទទួលបានជ័យលាភីលេខ១ សម្រាប់ឆ្នាំ២០២២ ជាអង្ករល្អដាច់គេលំដាប់ថ្នាក់ពិភពលោក ក្នុងសន្និសីទអង្ករពិភពលោកកាលពីពេលកន្លងទៅ ។

ប្រធាននាយកដ្ឋានពាណិជ្ជកម្មបរទេស (DFT) លោក Ronnarong Phoolpipat បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មជ្ឈមណ្ឌលធ្វើតេស្តគុណភាពអង្ករនៅមជ្ឈមណ្ឌលស្រាវជ្រាវស្រូវ Ubon Ratchathani នឹងជំរុញការប្រកួតប្រជែងការនាំចេញអង្កររបស់ប្រទេសថៃ ក្រោមផែនការឆ្នាំ ២០២០-២០២៤ ។
ទីភ្នាក់ងារធ្វើតេស្តអង្ករក៏នឹងជួយកសិករ រោងម៉ាស៊ីនកិនស្រូវ និងពាណិជ្ជករធានាបាននូវភាពត្រឹមត្រូវនៃផលិតផលរបស់ពួកគេ តាមរយៈការធ្វើតេស្តគុណភាពអង្ករយ៉ាងឆាប់រហ័ស និងក្នុងតម្លៃទាបផងដែរ ។

លោកបានបន្ថែមថា ទីភ្នាក់ងារនេះមានគោលបំណងពង្រឹងកេរ្តិ៍ឈ្មោះអន្តរជាតិរបស់អង្ករថៃ និងបង្កើតគុណសម្បត្តិមួយចំនួន ចំពេលមានការប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយកម្ពុជា ។
ជាចុងក្រោយលោក Ronnarong បានរាយការណ៍ថា ការនាំចេញអង្ករផ្កាម្លិះរបស់ថៃបានកើនឡើង ២៧ ភាគរយដល់ ១.២៨ លានតោនក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២២ បើធៀបនឹងឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ហាណូយ នឹងបិទសាលារៀន បើសីតុណ្ហភាពចុះត្រជាក់ក្រោម ១០ អង្សាសេ

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព