Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ថា រុស្ស៊ី នឹងកម្ទេចប្រព័ន្ធការពារដែនអាកាស Patriot បើ អាមេរិក ហ៊ានឲ្យ អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាមបាញ់កម្ទេចប្រព័ន្ធការពារដែនអាកាស Patriot ដែលសហរដ្ឋអាមេរិកគ្រោងនឹងផ្គត់ផ្គង់ដល់អ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអត្ថាធិប្បាយរបស់លោក ពូទីន បានកើតឡើង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានសន្យាផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot នៅពេលលោកបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅសេតវិមានកាលពីថ្ងៃពុធ ។

លោក ពូទីន បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនៅឯវិមានក្រឹមឡាំងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធនេះចាស់ហើយ ហើយមិនមានប្រសិទ្ធភាពដូចប្រព័ន្ធមីស៊ីល S-300 របស់រុស្ស៊ីនោះទេ ។

លោកបាននិយាយថា ការផ្គត់ផ្គង់ប្រព័ន្ធ Patriot នឹងអូសបន្លាយពេលជម្លោះ ប៉ុន្តែរុស្ស៊ីនឹងបំផ្លាញវា ប្រសិនបើប្រព័ន្ធនេះត្រូវបានដាក់ពង្រាយនៅអ៊ុយក្រែន ។

ទន្ទឹមនោះ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា វិធានការទាក់ទងនឹងប្រតិបត្តិការយោធាពិសេសរបស់យើង គឺពិតជាចាំបាច់សម្រាប់រុស្ស៊ី ។ លោកក៏​បាន​ជំរុញ​ឲ្យ​ប្រជាជន​រុស្ស៊ី​អរគុណ​យោធា​ ​សម្រាប់​ការ​ការពារ​ផលប្រយោជន៍​ជាតិ អធិបតេយ្យភាព និង​ប្រជាជន​របស់ប្រទេសផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មកដឹងសីតុណ្ហភាពខែរងានៅ អ៊ុយក្រែន ខណៈកំពុងខ្វះការផ្គត់ផ្គង់ឧស្ម័ន កម្ដៅខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៦ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម