Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីរុស្ស៊ី ស្លាប់ ដោយការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត

បានផុស

នៅ

មេភូមិ Lyubimovka ក្នុងតំបន់ Kherson នៃប្រទេសរុស្ស៊ី លោក Andrey Shtepa ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ទី២២ខែធ្នូ។ នេះបើយោងតាមបណ្តាញ Telegram ផ្លូវការរបស់រដ្ឋបាលក្នុងតំបន់។

លោក Andrey Shtepa
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា “ថ្ងៃនេះ ភេរវករអ៊ុយក្រែន បានធ្វើការប៉ុនប៉ង​ លើមេភូមិ Lyubimovka ក្នុងស្រុក Kakhovka ដោយជាលទ្ធផល គាត់បានបាត់បង់ជីវិត។ ការវាយប្រហារនេះ ធ្វើឡើងដោយប្រើគ្រាប់បែកក្នុងរថយន្ត”។

អាជ្ញាធររាយការណ៍ថា “លោក Andrei Shtepa គឺជាអ្នកជំនាញពិតប្រាកដ និងជាមនុស្សគ្មានការភ័យខ្លាច ដែលបានដឹកនាំការជម្លៀស ហើយនៅតែរស់ក្នុងភូមិកំណើតរបស់គាត់រហូតដល់ថ្ងៃចុងក្រោយ។ គាត់បានបំពេញភារកិច្ច ថ្វីបើមានការគំរាមកំហែងដល់អាយុជីវិតក៏ដោយ”។

យោងតាមមន្ត្រីតំបន់ Kherson, បច្ចុប្បន្ន ពួកគេបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មលើការវាយប្រហារនេះ ហើយប្តេជ្ញាស្វែងរកអ្នកទទួលខុសត្រូវទាំងអស់ចំពោះឧក្រិដ្ឋកម្មអមនុស្សធម៌នេះ ហើយដាក់ទោសពួកគេតាមច្បាប់រុស្ស៊ី។

គួរបញ្ជាក់ថា នៅរដូវស្លឹកឈើជ្រុះ តំបន់ Kherson និង Zaporozhye ក៏ដូចជាសាធារណៈរដ្ឋប្រជាមានិត Donetsk និង Lugansk បានចូលរួមជាផ្លូវការជាមួយប្រទេសរុស្ស៊ី បន្ទាប់ពីការធ្វើប្រជាមតិឲ្យកាត់យក ជាមួយសំឡេងគាំទ្រយ៉ាងលើសលប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ពូទីន ច ង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ឆាប់ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម