ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើង បាញ់ប្រហារនៅ ប៉ារីស គឺជាអ្នកទើបចេញពីពន្ធនាគារ
កាលពីថ្ងៃសុក្រទី២៣ខែធ្នូ ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារនៅកណ្តាលទីក្រុងប៉ារីស ដោយសម្លាប់មនុស្ស៣នាក់ និង ៣នាក់ផ្សេងទៀតរងរបួស។

ខ្មាន់កាំភ្លើង បានកំណត់គោលដៅមជ្ឈមណ្ឌលវប្បធម៌ឃើដ ហើយបានបាញ់សមាជិកសហគមន៍មូលដ្ឋាន។ ការប្រកាន់ពូជសាសន៍ កំពុងត្រូវបានស៊ើបអង្កេតថាអាចជាហេតុផលជំរុញការវាយប្រហារនេះ។
ជនសង្ស័យអាយុ ៦៩ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗ ហើយមិនយូរប៉ុន្មាន មានព័ត៌មានថា គាត់ទើបត្រូវបានដោះលែងពីពន្ធនាគារ។

ក្រោយមក ការប៉ះទង្គិចបានផ្ទុះឡើងរវាងប៉ូលិស និងក្រុមដែលប្រមូលផ្តុំគ្នានៅកន្លែងកើតហេតុបន្ទាប់ពីការវាយប្រហារ។
ក្រុមប្រឹក្សាប្រជាធិបតេយ្យឃើដនៅប្រទេសបារាំង (CDF-K) ដែលគ្រប់គ្រងមជ្ឈមណ្ឌលរងការវាយប្រហារនៅតំបន់ Strasbourg-Saint Denis ក្នុងសង្កាត់ទី១០ នៃទីក្រុងប៉ារីស បានថ្កោលទោសការវាយប្រហារនេះនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ។

មិនមានហេតុផលបញ្ជាក់សម្រាប់ការបាញ់ប្រហារនេះទេ ប៉ុន្តែរដ្ឋអាជ្ញាទីក្រុងប៉ារីស Laure Beccuau បាននិយាយថា ពីមុន ជនសង្ស័យ ត្រូវបានចោទប្រកាន់ពីបទហិង្សារើសអើងជាតិសាសន៍។
ក្នុងឧប្បត្តិហេតុនោះ គឺគាត់បានប្រើដាវវាយប្រហារ នៅជំរំជនចំណាកស្រុកក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី៨ខែធ្នូ ឆ្នាំ២០២១។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើ ហេតុអ្វីបានជាគាត់ត្រូវបានដោះលែងនាពេលថ្មីៗនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បាញ់ប្រហារ ៣លើក ស្លាប់និងរបួសមនុស្សជាង ៣០នាក់ នៅ សហរដ្ឋអាមេរិក

-
ចរាចរណ៍១៦ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់