ព័ត៌មានអន្ដរជាតិ
សារបុណ្យណូអែល! សម្តេចប៉ាប ជំរុញឲ្យបញ្ចប់ សង្គ្រាមអ៊ុយក្រែន
នៅក្នុងសារបុណ្យណូអែលតាមប្រពៃណី សម្តេចប៉ាប Francis បានអំពាវនាវឲ្យបញ្ចប់សង្រ្គាម “ដែលគ្មានន័យ” នៅអ៊ុយក្រែន និងជម្លោះផ្សេងទៀត ហើយអំពាវនាវឲ្យបញ្ចប់ការប្រើប្រាស់អាហារ ជាអាវុធនៃសង្រ្គាម។

ក្នុងសារបុណ្យណូអែលលើកទី១០ ទៅកាន់ទីក្រុងនិងពិភពលោកកាលពីថ្ងៃអាទិត្យទី២៥ខែធ្នូ ប្រមុខនៃសាសនាចក្ររ៉ូម៉ាំងកាតូលិកអង្គនេះ ក៏បានជំរុញផងដែរ ឲ្យមនុស្សមើលឲ្យបានវែងឆ្ងាយ និងជួយជនអនាថា ជនអន្តោប្រវេសន៍ ជនភៀសខ្លួន និងជនក្រីក្រ ដែលស្វែងរកការលួងលោម ភាពកក់ក្តៅ និងអាហារ។
ពីវិមាន Basilica Saint Peter នៅបុរីវ៉ាទីកង់, សម្តេចប៉ាបលើកឡើងថា “អនុញ្ញាតឲ្យយើងមើលឃើញមុខមាត់របស់កុមារទាំងអស់ នៅគ្រប់ទីកន្លែងក្នុងពិភពលោក ដែលចង់បានសន្តិភាព”។

សម្តេចប៉ាប Francis បានប្រាប់ប្រជាជនរាប់ម៉ឺននាក់ថា “សូមឲ្យយើងបានឃើញមុខមាត់របស់បងប្អូនជនជាតិអ៊ុយក្រែនរបស់យើងផងដែរ ដែលកំពុងជួបប្រទះបុណ្យណូអែលនេះ ក្នុងភាពងងឹត និងត្រជាក់ នៅឆ្ងាយពីផ្ទះរបស់ពួកគេ ដោយសារការបំផ្លិចបំផ្លាញដែលបណ្តាលមកពីសង្រ្គាមរយៈពេល១០ខែ។ សូមព្រះជាម្ចាស់ បំផុសគំនិតយើងឲ្យផ្តល់នូវកាយវិការជាក់ស្តែងនៃសាមគ្គីភាព ដើម្បីជួយដល់អស់អ្នកដែលរងទុក្ខ ហើយសូមឲ្យទ្រង់បំភ្លឺគំនិតនៃអ្នកដែលមានអំណាច ដើម្បីបំបិទសំឡេងផ្គរលាន់នៃអាវុធ ហើយបញ្ចប់សង្រ្គាមដែលឥតន័យនេះ!”។
គួរបញ្ជាក់ថា សាររបស់សម្តេចប៉ាប បានចេញប៉ុន្មានម៉ោង បន្ទាប់ពីការវាយឆ្មក់តាមអាកាស និងស៊ីរ៉ែនលានទ្រហឹង ពេញប្រទេសអ៊ុយក្រែន និងមួយថ្ងៃ បន្ទាប់ពីមន្ត្រីអ៊ុយក្រែននិយាយថា ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Kherson ដែលទើបរំដោះបាន បានសម្លាប់មនុស្សយ៉ាងតិច១០នាក់ និងរាប់សិបនាក់រងរបួស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ សម្តេចប៉ាប Francis ចាប់ផ្តើមដំណើរទស្សនកិច្ចប្រថុយគ្រោះថ្នាក់បំផុតនៅបរទេស

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក