Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានប្រទេសជិត អ៊ុយក្រែន មួយទៀត ជុំវិញកិច្ចសហប្រតិបត្តិការ​យោធាជាមួយ ណាតូ

បានផុស

នៅ

អ្នកការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់បានព្រមានប្រទេសម៉ុលដាវីថា កិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធរបស់ប្រទេសនេះជាមួយលោកខាងលិច និងអង្គការណាតូអាចនាំទៅរកគ្រោះមហន្តរាយ ។

លោក Mikhail Galuzin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Galuzin បាននិយាយអំពីប្រទេសម៉ុលដាវី ដែលជាអ្នកជិតខាងរបស់អ៊ុយក្រែន នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីថា កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរបស់ម៉ុលដាវី ជាមួយអង្គការណាតូ មិនបានបន្ថែមលើសន្តិសុខរបស់ខ្លួនឡើយ ប៉ុន្តែវានាំឲ្យខិតទៅជិតគ្រោះមហន្តរាយទៅវិញទេ ។

លោក Galuzin ដែលទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋឯករាជ្យ Commonwealth (CIS) បាននិយាយថា ប្រទេសម៉ុលដាវីគួរតែអាចមើលឃើញយ៉ាងច្បាស់អំពីបទពិសោធន៍ដ៏សោកសៅរបស់អ៊ុយក្រែនហើយ ។

ការព្រមានរបស់អ្នកការទូតជាន់ខ្ពស់របស់រុស្ស៊ីរូបនេះបានកើតឡើង បន្ទាប់ពីកន្លងមកប្រធានទីភ្នាក់ងារចារកម្មប្រទេសម៉ុលដាវីបានប្រាប់សារព័ត៌មានក្នុងស្រុកថា រុស្ស៊ីអាចឈ្លានពានប្រទេសនេះនៅដើមឆ្នាំក្រោយ ។

គួរបញ្ជាក់ថា តំបន់ផ្តាច់ខ្លួន Transdniestria ដែលគាំទ្រដោយរុស្ស៊ីក្នុងប្រទេសម៉ុលដាវីបានប្រកាសឯករាជ្យជាឯកតោភាគី ហើយបាននិងកំពុងធ្វើជាមូលដ្ឋាននៃកងកម្លាំងរុស្ស៊ី ខណៈរដ្ឋាភិបាល​របស់​ប្រទេស​ម៉ុលដាវី ក្រោម​ការ​ដឹកនាំ​របស់លោកស្រី​ប្រធានាធិបតី Maia Sandu ក៏​កំពុង​តាម​ដាន​យ៉ាង​ដិតដល់​លើ​ចំណាត់ការ​របស់​យោធា​រុស្ស៊ីផងដែរ ៕

លោកស្រី Maia Sandu

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ដឹងទេ សង្គ្រាមលុកលុយរបស់ រុស្ស៊ី លើ អ៊ុយក្រែន អូសបន្លាយពេលប៉ុន្មាន រយថ្ងៃហើយ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ជួន ណារិន្ទ
សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ចរាចរណ៍២ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម