ព័ត៌មានអន្ដរជាតិ
ប៉ូលិសចាប់ខ្លួនបុរសម្នាក់ពីបទលួចខោអាវទ្រនាប់របស់ស្រីៗ
ប៉ូលិសប៉ុស្តិ៍តំបន់ Thung Luang បានចាប់ខ្លួនបុរសម្នាក់ឈ្មោះ Chaiphat ហៅ Jack អាយុ ៤៦ ឆ្នាំនៅឯផ្ទះរបស់គាត់ក្នុងសង្កាត់ Pak Thor ខេត្ត Ratchaburi ប្រទេសថៃពីបទលួចខោអាវទ្រនាប់របស់ស្រីៗ ។
តាមរបាយការណ៍របស់ប៉ូលិសបានរកឃើញថាមានខោទ្រនាប់ជាង ៧០ អាវទ្រនាប់ចំនួន ៣ និង ខោខ្លីចំនួន ២ ព្រមទាំងថ្នាំមេតំហ្វេតាមីន និងថ្នាំអំហ្វេតាមីនមួយចំនួនតូចនៅក្នុងផ្ទះរបស់គាត់ ។
ប៉ូលិសបាននិយាយថា “ស្ត្រីពីរនាក់បានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍ប៉ូលិសថា ចោរបានលួចចូលក្នុងផ្ទះរបស់ពួកគេ ហើយបានលួចខោអាវទ្រនាប់ ដូច្នេះទើបយើងបានតាមដានជនសង្ស័យ ហើយបានចាប់ខ្លួនគាត់នៅផ្ទះតែម្ដង” ។
លោក Chaiphat ដែលរកស៊ីទិញរបស់របរប្រើប្រាស់ដែលខូចពីប្រជាជនក្នុងតំបន់ ហើយលក់របស់របរទាំងនោះទៅហាងលក់រាយនានាបានសារភាពថា ខ្លួនបានលួចខោអាវទ្រនាប់នេះ ព្រោះគាត់មានអារម្មណ៍ឯកកោ បន្ទាប់ពីប្រពន្ធរបស់គាត់បានស្លាប់រយៈពេល ១០ ឆ្នាំមកហើយ ។ គាត់ក៏បានសារភាពផងដែរថា គាត់បានធ្វើអំពើស្មោកគ្រោកនេះ ហើយបានយកខោអាវទ្រនាប់ដែលបានលួចនោះមកហិត ។

Chaiphat បាននិយាយថា គាត់បានលួចរបស់របរទើបតែពីរបីដងប៉ុណ្ណោះ ប៉ុន្តែប៉ូលីសជឿជាក់ថា យោងតាមចំនួននៃភស្តុតាងគាត់បានធ្វើវាយ៉ាងហោចណាស់ ២០ ដង ។
ទន្ទឹមនោះប៉ូលិសកំពុងស្នើសុំឲ្យស្ត្រីរូបណាដែលបាត់ខោអាវទ្រនាប់របស់ពួកគេឲ្យមកប៉ុស្តិ៍ប៉ូលិស និងពិនិត្យមើលភស្តុតាងទាំងនេះ ។
គួរបញ្ជាក់ថា ជនសង្ស័យត្រូវបាននាំខ្លួនទៅប៉ុស្តិ៍ប៉ូលិស Thung Luang និងចោទប្រកាន់ពីបទលួចប្លន់ និងកាន់កាប់គ្រឿងញៀន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ក្រុមបាតុករថៃដង្ហែញ្ញត្តិទៅកាន់ស្ថានទូតអាល្លឺម៉ង់ដើម្បីស្នើឲ្យស៊ើបអង្កេតលើព្រះមហាក្សត្រ
ចុចអាន ៖ ភាពតានតឹងដែលកំពុងបន្តកើតមាននៅប្រទេសថៃបានគំរាមកំហែងដល់ការពង្រឹងទំនុកចិត្តអាជីវកម្ម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន