ព័ត៌មានអន្ដរជាតិ
ការដាក់ទណ្ឌកម្មរបស់ អឺរ៉ុប លើ រុស្ស៊ី ធ្វើឲ្យប្រទេសមួយនេះទទួលបានផលប្រយោជន៍
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចរុស្ស៊ីលោក Anton Siluanov និយាយថា ការដាក់ទណ្ឌកម្មរបស់អឺរ៉ុបលើរុស្ស៊ី គឺមានតែអាមេរិកប៉ុណ្ណោះ ដែលទទួលបានប្រយោជន៍ជាច្រើនពីទណ្ឌកម្មមួយនេះ ។

លោក Siluanov និយាយថា ទណ្ឌកម្មរបស់លោកខាងលិច បានជួយអាមេរិកឲ្យសម្រេចបាននូវអ្វីដែលពួកគេប៉ងចង់បាននោះគឺ ការបង្កើនបរិមាណលក់ប្រេង និងឧស្ម័នទៅឲ្យអឺរ៉ុបកាន់តែច្រើនឡើង ។
លោករដ្ឋមន្ត្រីបន្ថែមថា ការបំផ្ទុះបំពង់បង្ហូរប្រេង North Stream 1 និង 2 ក៏ដូចជាទណ្ឌកម្មពីសំណាក់លោកខាងលិច កាលពីខែកញ្ញា គឺធ្វើឲ្យតម្លៃនៃការទិញប្រេង និងឧស្ម័នធម្មជាតិពីអាមេរិក កាន់តែឡើងខ្ពស់ ហើយចុងបញ្ចប់ អាមេរិក គឺជាអ្នកឈ្នះ ហើយមានតែអឺរ៉ុបប៉ុណ្ណោះ ជាអ្នកទទួលខាតបង់ ។

ប៉ុន្តែ ទោះជាយ៉ាងណា លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ ទទួលស្គាល់ថា ការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិចនេះ គឺពិតជាធ្វើឲ្យរុស្ស៊ីមានការខាតបង់ពិតមែន ហើយប្រទេសលោកខាងលិច ក៏ទទួលការខាតបង់ដូចគ្នាពីទណ្ឌកម្មមួយនេះ ។
គួរបញ្ជាក់ថា រុស្ស៊ី នៅតែប្រកាន់គោលជំហរមិនលក់ប្រេងឆៅទៅឲ្យសហភាពអឺរ៉ុបជាដាច់ខាត បន្ទាប់ពីពួកគេកំណត់តម្លៃ ៦០ ដុល្លារក្នុងមួយបារ៉ែលមក ដោយរុស្ស៊ីបានបង្វែរគោលដៅទៅរកទីផ្សារថ្មីជំនួសវិញ ជាពិសេស គឺទីផ្សារអាស៊ីតែម្តង ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ RT
ចុចអាន ៖ លោក Medvedev ៖ រុស្ស៊ី នឹងធ្វើគ្រប់យ៉ាងការពារសង្គ្រាមលោកលើកទី ៣ និងគ្រោះមហន្តរាយនុយក្លេអ៊ែរ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច