ព័ត៌មានអន្ដរជាតិ
ចិន បញ្ជូននាវា និងយន្តហោះចម្បាំង ៧៨ គ្រឿងទៅច្រកសមុទ្រតៃវ៉ាន់
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅថ្ងៃចន្ទនេះថា កងកម្លាំងប្រដាប់អាវុធរបស់កោះនេះបានឃើញយន្តហោះចំនួន ៧១ គ្រឿង និងនាវាចំនួន ៧ គ្រឿងរបស់កងទ័ពរំដោះប្រជាជនចិន (PLA) ចូលមកជិតកោះតៃវ៉ាន់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះ ៧១ គ្រឿង និងនាវាចំនួន ៧ គ្រឿងរបស់កងទ័ពរំដោះប្រជាជនចិន ត្រូវបានរកឃើញនៅក្នុងតំបន់ជុំវិញរបស់តៃវ៉ាន់នៅម៉ោង ៦ ព្រឹកថ្ងៃនេះ ។ ក្នុងចំណោមយន្តហោះទាំង ៧១ គ្រឿង មាន ៤៧ គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រតៃវ៉ាន់ ហើយបានហោះចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសនៃសាធារណរដ្ឋចិន ដែលស្ថិតនៅភាគនិរតីរបស់តៃវ៉ាន់” ។
យោងតាមក្រសួងបានឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងបញ្ហានេះដែរ តៃវ៉ាន់ក៏បានបញ្ជូនយន្តហោះចម្បាំង នាវាកងទ័ពជើងទឹក និងប្រព័ន្ធមីស៊ីលបាញ់នៅលើដី ដើម្បីឆ្លើយតបនឹងសកម្មភាពរបស់ចិនផងដែរ ។

ភាពតានតឹងជុំវិញកោះតៃវ៉ាន់បានកើនឡើង បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានទៅទស្សនកិច្ចកោះនេះកាលពីដើមខែសីហា ។ ប្រទេសចិនបានថ្កោលទោសដំណើររបស់លោកស្រី Pelosi និងបានចាត់ទុកសកម្មភាពនេះថា ជាកាយវិការនៃការគាំទ្រចំពោះការបំបែកខ្លួន ហើយបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំនៅតំបន់ជុំវិញកោះនេះ ។
ប្រទេសជាច្រើន រួមទាំងបារាំង លីទុយអានី សហរដ្ឋអាមេរិក ជប៉ុន និងអាល្លឺម៉ង់ ថ្មីៗនេះបានបញ្ជូនគណៈប្រតិភូរបស់ពួកគេទៅកាន់កោះនេះ ដែលចាប់តាំងពីពេលនោះមក ធ្វើឲ្យស្ថានការណ៍កាន់តែក្ដៅឡើងៗនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ។

តៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយឯករាជ្យពីចិនដីគោកតាំងពីឆ្នាំ ១៩៤៩ មក ប៉ុន្តែទីក្រុងប៉េកាំងនៅតែចាត់ទុកកោះនេះថាជាខេត្តរបស់ខ្លួន ខណៈតៃវ៉ាន់ដែលជាទឹកដីមានរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់ បានរក្សាខ្លួនជាប្រទេសស្វយ័ត ប៉ុន្តែនឹងលែងប្រកាសឯករាជ្យ ។ ទោះយ៉ាងណា ទីក្រុងប៉េកាំងប្រឆាំងរាល់ទំនាក់ទំនងផ្លូវការរបស់រដ្ឋបរទេសជាមួយទីក្រុងតៃប៉ិ ហើយចាត់ទុកអធិបតេយ្យភាពរបស់ចិនលើកោះនេះមិនអាចប្រកែកបាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ចិន ធ្វើសមយុទ្ធយោធាក្បែរកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅ អាមេរិក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ