ព័ត៌មានអន្ដរជាតិ
ព្រិលធ្លាក់ខ្លាំងនៅជប៉ុន សម្លាប់មនុស្ស ១៧នាក់ (មានវីដេអូ)
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយនៅថ្ងៃចន្ទទី២៦ខែធ្នូនេះថា ព្រិលធ្លាក់ខ្លាំងនៅក្នុងប្រទេសជប៉ុន បានសម្លាប់មនុស្សចំនួន១៧នាក់ របួសជាង៩០នាក់ និងធ្វើឲ្យផ្ទះរាប់រយខ្នងគ្មានអគ្គិសនីប្រើប្រាស់។

រដូវរងាឆ្នាំនេះ បានទម្លាក់ព្រិលយ៉ាងខ្លាំងនៅក្នុងតំបន់ភាគខាងជើង ចាប់តាំងពីសប្តាហ៍មុនមក ដោយបណ្តាលឲ្យយានយន្តរាប់រយគ្រឿងជាប់គាំងលើផ្លូវហាយវេ ពន្យារពេលសេវាកម្មដឹកជញ្ជូន និងបណ្តាលឲ្យមនុស្សស្លាប់១១នាក់គិតត្រឹមថ្ងៃសៅរ៍។
ហើយការធ្លាក់ព្រិលកាន់តែខ្លាំងនៅថ្ងៃបុណ្យណូអែល បានធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់១៧នាក់ និងរបួសដល់៩៣នាក់គិតត្រឹមព្រឹកថ្ងៃចន្ទ។ នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងអគ្គិភ័យ និងគ្រោះមហន្តរាយ។

ក្នុងចំណោមអ្នកស្លាប់ មាននុស្សមួយចំនួនបានធ្លាក់ពីដំបូលផ្ទះ ខណៈពេលឡើងទៅសម្អាតព្រិល ឬត្រូវកប់នៅក្រោមគំនរព្រិលដ៏ក្រាស់។
ផ្នែកជាច្រើននៃភាគឦសានប្រទេសជប៉ុនបានរាយការណ៍ថា ក្នុងរដូលរងាឆ្នានេះ មានព្រិលធ្លាក់ខ្លាំងជាងកម្រិតមធ្យមដល់ទៅបីដងឯណោះ។

យោងតាមក្រសួងសេដ្ឋកិច្ច និងឧស្សាហ៍កម្ម, ព្រិលធ្លាក់ខ្លាំង បានផ្ដួលរំលំបង្គោលភ្លើងនៅកោះដ៏ធំ នៅចុងភាគខាងជើងប្រទេសជប៉ុន ដោយធ្វើឲ្យផ្ទះប្រហែល២០០០០ គ្មានអគ្គិសនីប្រើប្រាស់នៅព្រឹកថ្ងៃបុណ្យណូអែល។
ដោយឡែក យោងតាមក្រសួងដឹកជញ្ជូនបានឲ្យដឹងថា រថភ្លើង និងជើងហោះហើររាប់សិបជើង ក៏ត្រូវបានផ្អាកផងដែរនៅភាគខាងជើងប្រទេសជប៉ុនរហូតដល់ថ្ងៃអាទិត្យ ប៉ុន្តែសេវាកម្មមួយចំនួន បានដំណើរការឡើងវិញជាបណ្តើរៗ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ឆ្នាំនេះ សហរដ្ឋអាមេរិក ជួបថ្ងៃបុណ្យណូអែលដ៏គ្រោះថ្នាក់ និងរងទុក្ខ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ