ព័ត៌មានអន្ដរជាតិ
នៅសុខៗ មេធាវីប្រាប់ឲ្យ Pacquiao ដករង្វាន់ដែលផ្តល់ជូនអ្នករកឃើញជនពាក់ព័ន្ធករណីស្លាប់នារីអូតែស
សមាជិកព្រឹទ្ធសភានិងជាស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao និងលោក Eric Yap តំណាង ACT-CIS ត្រូវបានគេជំរុញឲ្យដកប្រាក់រង្វាន់ ដែលពួកគេបានផ្តល់ជាថ្នូរនឹងការចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីនារីអូតែស Christine Dacera វិញ។

មេធាវី Mike Santiago ដែលជាអ្នកប្រឹក្សាយោបល់របស់ជនសង្ស័យ Clark Rapinan, Valentine Rosales, Rommel Galido និង John Pascual Dela Serna បាននិយាយថា រង្វាន់នេះបានធ្វើឲ្យជីវិតកូនក្តីរបស់គាត់មានគ្រោះថ្នាក់។
លោក Santiago បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Headstart ថា “នេះគឺជាមូលហេតុដែលយើងកំពុងអំពាវនាវដល់សមាជិកសភា Yap ក៏ដូចជាដល់សមាជិកព្រឹទ្ធសភា Pacquiao ផងដែរ ឲ្យដករង្វាន់ដែលពួកគេនឹងផ្តល់ឲ្យព្រោះវាធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពនិងសន្តិសុខរបស់សុភាពបុរសទាំងនេះ”។

លោកបានបន្ថែមថា ប្រាក់រង្វាន់ដែលផ្តល់ដោយលោក Yap និង Pacquiao គឺមិនចាំបាច់ទេព្រោះមានរឿងក្តីដែលបានប្តឹងមកកូនក្តីរបស់គាត់រួចទៅហើយ។
លោក Yap បានផ្តល់ប្រាក់រង្វាន់២,០៨០ដុល្លារចំណែក Pacquiao ផ្តល់១០,៣៩៩ដុល្លារដល់នរណា ដែលអាចរកឃើញអ្នកទទួលខុសត្រូវចំពោះករណីរបស់ Christine Dacera។

គួររម្លឹកឡើងវិញថា Christine បានចូលសណ្ឋាគារលំដាប់ផ្កាយ៤ City Garden Hotel ក្នុងទីក្រុង Makati នៃទីក្រុងម៉ានីលដើម្បីអបអរឆ្នាំថ្មីជាមួយមិត្តភក្តិ។
នារីអូតែសអាយុ២៣ឆ្នាំរូបនេះនៅជាមួយមិត្តរួមការងារជាច្រើននាក់ក្នុងពិធីជប់លៀងហើយម្នាក់ក្នុងចំណោមពួកគេឈ្មោះ Rommel Galida បានឃើញនាងដេកលក់នៅក្នុងបន្ទប់ទឹក។

លោក Galida និយាយថា គាត់បានយកភួយទៅដណ្តប់ឲ្យនាងមុនពេលវិលមកដេកវិញ។
នៅពេលគាត់ភ្ញាក់ម្តងទៀតនៅប៉ុន្មានម៉ោងក្រោយមក គាត់បានឃើញនាងសន្លប់ហើយស្លេកស្លាំង។

នាងត្រូវបានមិត្តភក្តិនិងបុគ្គលិកសណ្ឋាគារបញ្ជូនទៅមន្ទីរពេទ្យក្រុង Makati ប៉ុន្តែគ្រូពេទ្យបានប្រកាសថា នារីអូតែសរូបនេះបានស្លាប់នៅពេលមកដល់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Coconuts

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល