ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ថា ចិន បើកការលុកលុយយោធាទ្រង់ទ្រាយធំបំផុត
រដ្ឋាភិបាលតៃវ៉ាន់និយាយថា ប្រទេសចិន បានបើកការលុកលុយធំបំផុត នៅក្នុងសមុទ្រ និងផ្ទៃមេឃជុំវិញកោះតៃវ៉ាន់។

ខ្លួននិយាយថា យន្តហោះរបស់កងទ័ពអាកាសចិនចំនួន៧១គ្រឿង រួមទាំងយន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើកផងដែរ បានហោះចូលទៅក្នុងតំបន់ ដែលហៅថាជា តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់។
ស្របពេលជាមួយគ្នានោះ សហរដ្ឋអាមេរិកនិយាយថា សកម្មភាពយោធារបស់ប្រទេសចិនកំពុងតែបង្ក អស្ថិរភាព និងបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

មន្ត្រីក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបាននិយាយថា “សហរដ្ឋអាមេរិកមានក្តីព្រួយបារម្ភចំពោះការអភិវឌ្ឍន៍ចុងក្រោយនេះ។ ខ្លួននឹងបន្តជួយតៃវ៉ាន់ក្នុងការរក្សានូវសមត្ថភាពការពារគ្រប់គ្រាន់ ស្របតាមការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់យើង និងស្របតាមគោលនយោបាយចិនតែមួយរបស់យើង”។
កោះតៃវ៉ាន់គឺគ្រប់គ្រងដោយខ្លួនឯង ប៉ុន្តែចិនមើលឃើញថា កោះនេះជាខេត្តបំបែកខ្លួន ដែលនឹងរួបរួមគ្នាឡើងវិញនៅថ្ងៃណាមួយ។
ភាពតានតឹងរវាងភាគីទាំងពីរ បានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

កាលពីខែសីហា ទីក្រុងប៉េកាំង ខឹងសម្បាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចទៅកាន់កោះនេះដោយប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi។ លោកស្រីជាអ្នកនយោបាយជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ដែលបានទៅទស្សនកិច្ចកោះតៃវ៉ាន់ក្នុងរយៈពេល២៥ឆ្នាំ។
ប្រទេសចិនបានឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចនោះ ដោយការធ្វើសមយុទ្ធយោធាធំបំផុតមិនធ្លាប់មាន នៅសមុទ្រជុំវិញកោះតៃវ៉ាន់ ហើយថែមទាំងបានបិទពាណិជ្ជកម្មមួយចំនួនជាមួយកោះនេះទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចិន ធ្វើសមយុទ្ធយោធាក្បែរកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅ អាមេរិក

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង