ព័ត៌មានអន្ដរជាតិ
Elon Musk បាញ់បង្ហោះផ្កាយរណប Starlink ជិត ១០០ គ្រឿនៅ អ៊ីរ៉ង់
ប្រធានក្រុមហ៊ុន Space X លោក Elon Musk បានបង្ហោះសារនៅលើបណ្តាញ Twitter ថា ក្រុមហ៊ុនរបស់លោក បានបាញ់បង្ហោះប្រព័ន្ធផ្កាយរណប Starlink ជិត ១០០ គ្រឿងនៅក្នុងប្រទេសអ៊ីរ៉ង់ ។

ការបាញ់បង្ហោះប្រព័ន្ធផ្កាយរណប Starlink នេះ គឺដើម្បីផ្តល់សេវាអ៊ីនធឺណិតជួយដល់ប្រជាជនដែលកំពុងរងការរឹតបន្តឹងរបស់រដ្ឋាភិបាលលើការចូលប្រើសេវាអ៊ីនធឺណិត និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន ចំពេលប្រជាជន កំពុងមានការតវ៉ាទូទាំងប្រទេសចំពោះការរឹតត្បិតសិទ្ធិសេរីភាពក្នុងការស្លៀកពាក់ខ្លាំងពេក បន្ទាប់ពីការស្លាប់កញ្ញា Mahsa Amini អាយុ ២២ ឆ្នាំនៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសពីបទចោទប្រកាន់ស្លៀកពាក់មិនសមរម្យ ។

គួរឲ្យដឹងថា ចំពោះការផ្តល់សេវាអ៊ីនធឺណេតពីផ្កាយរណបដល់ប្រជាជនអឺរ៉ង់នេះ លោក Elon Musk ធ្លាប់និយាយកាលពីខែកញ្ញាថា វាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់សេរីភាពអ៊ីនធឺណិត និងលំហូរព័ត៌មានផ្សេងៗដោយសេរីដល់ប្រជាជនអ៊ីរ៉ង់ ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ Reuters

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង