ព័ត៌មានអន្ដរជាតិ
លោក ពូទីន ឲ្យប្រទេសអតីតសហភាពសូវៀត មានសាមគ្គីភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអំពាវនាវឲ្យមានសាមគ្គីភាពក្នុងចំណោមប្រទេសអតីតសហភាពសូវៀត ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលក្រៅផ្លូវការនៃរដ្ឋឯករាជ្យ Commonwealth (CIS) ។

ថ្លែងក្នុងកិច្ចប្រជុំកំពូល CIS ដែលរុស្ស៊ីយកទីក្រុង St. Petersburg ជាទីក្រុងធំទីពីរធ្វើម្ចាស់ផ្ទះ, លោក ពូទីន បាននិយាយថា លោកទទួលស្គាល់ មានការខ្វែងគំនិតគ្នាក្នុងចំណោមរដ្ឋឯករាជ្យ CIS ប៉ុន្តែលោកនឹងព្យាយាមសហការគ្នាដើម្បីដោះស្រាយបញ្ហាទាំងនោះ ។
ការលើកឡើងនេះកើតឡើង នៅពេលដែលប្រទេសអាស៊ីកណ្តាលមួយចំនួនដែលទីក្រុងមូស្គូចាត់ទុកថា ស្ថិតក្រោមឥទ្ធិពលរបស់ខ្លួនហាក់កំពុងឃ្លាតឆ្ងាយពីរុស្ស៊ីជុំវិញសង្គ្រាមលុកលុយលើអ៊ុយក្រែន ។

ក្រៅពីកិច្ចប្រជុំនោះ លោក ពូទីន ត្រូវបានគេរំពឹងថានឹងជួបជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់គាត់គឺប្រធានាធិបតីបេឡារុសលោក Alexander Lukashenko ក្នុងអំឡុងពេលកិច្ចប្រជុំជាបន្តបន្ទាប់ដែលបានគ្រោងទុករហូតដល់ថ្ងៃអង្គារនេះ ដើម្បីស្វែងរកជំនួយបន្ថែមទៀត ពាក់ព័ន្ធនឹងសង្គ្រាមលុកលុយនេះ ។
ជាមួយគ្នានេះ ក្រសួងការបរទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទបានចេញសេចក្តីថ្លែងការណ៍មួយ ដោយស្នើឲ្យរុស្ស៊ីដកឋានៈជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបណ្តេញរុស្ស៊ីចេញពីអង្គការសហប្រជាជាតិផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ បេឡារុស អាចប្រើមីស៊ីល Iskander និង S-400 របស់ រុស្ស៊ី គ្រប់ពេលចាំបាច់ទាំងអស់

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច