Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង លើកលែងទោសអតីតប្រធានាធិបតីលោក Lee Myung-bak

បានផុស

នៅ

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak នៅថ្ងៃអង្គារនេះ ទទួលបានការលើកលែងទោសពីប្រធានាធិបតីបច្ចុប្បន្នគឺលោក Yoon Seok-yeol ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង លោក Han Dong-hoon បានប្រាប់អ្នកយកព័ត៌មានថា លោក Lee ស្ថិតក្នុងចំណោមមនុស្សជាង ១,៣០០ នាក់ដែលត្រូវបានលើកលែងទោស ជាផ្នែកមួយនៃគោលនយោបាយ “ឯកភាពជាតិ” តាមរយៈការផ្សះផ្សាជាតិ ការអត់ឱន និងការពិចារណា” ។

លោក Lee បច្ចុប្បន្នមានវ័យ ៨១ ឆ្នាំ ដែលបានបម្រើការជាប្រធានាធិបតីចន្លោះឆ្នាំ ២០០៨ និង ២០១៣ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៧ ឆ្នាំពីបទស៊ីសំណូក និងកេងបន្លំក្នុងឆ្នាំ ២០១៨ ។

គួរបញ្ជាក់ថា ឥស្សរជនខ្ពស់ផ្សេងទៀតដែលស្ថិតនៅក្នុងការលើកលែងទោសនេះរួមមាន លោក Kim Kyoung-soo អតីតអភិបាលខេត្ត South Gyeongsang និងលោក Choi Kyoung-hwan អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ប្រុងប្រយ័ត្ន! កូរ៉េខាងត្បូង រកឃើញមេរោគស៊ីខួរក្បាលលើអ្នកជំងឺមកពី ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម