ព័ត៌មានអន្ដរជាតិ
សេចក្តីរាយការណ៍៖ ឥណ្ឌា គ្រោងដាក់ពង្រាយមីស៊ីលផ្លោងជាង ១០០គ្រាប់នៅព្រំដែនជាប់ចិន និងប៉ាគីស្ថាន
យោងតាមទីភ្នាក់ងារសារព័ត៌មាន ANI បានឲ្យដឹងថា ប្រទេសឥណ្ឌា មានបំណងដាក់ពង្រាយ មីស៊ីលផ្លោងជាង១០០គ្រាប់ នៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន និងប៉ាគីស្ថាន។

របាយការណ៍នេះកើតឡើង បន្ទាប់ពីមានការអះអាងរបស់ទីក្រុងញូវដែលី អំពីការប៉ះទង្គិចគ្នារវាងកងទ័ពឥណ្ឌា និងចិន នៅក្នុងតំបន់ដែលមានជម្លោះនៃជួរភ្នំហិមាល័យកាលពីដើមខែនេះ។
ប្រភពការពារជាតិជាន់ខ្ពស់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា “កិច្ចប្រជុំកម្រិតខ្ពស់ នៃក្រសួងការពារជាតិបានសម្រេចផ្តល់មីស៊ីលប្រហែល១២០គ្រាប់ សម្រាប់កងកម្លាំងប្រដាប់អាវុធ ហើយដាក់ពង្រាយនៅតាមព្រំដែន”។
យោងតាម ANI, អាវុធដែលនឹងដាក់ពង្រាយទាំងនោះគឺជា មីស៊ីលប្រភេទ Pralay ដែលផលិតក្នុងស្រុក។ មីស៊ីលផ្លោងរយៈចម្ងាយជិតជាយុទ្ធសាស្ត្រនេះ ត្រូវបានយោធាឥណ្ឌា សាកល្បងដោយជោគជ័យកាលពីមួយឆ្នាំមុន។

មីស៊ីលប្រភេទនេះ មានសមត្ថភាពវាយប្រហារគោលដៅក្នុងចម្ងាយពី ១៥០ ទៅ ៥០០ គីឡូម៉ែត្រ ហើយប្រព័ន្ធការពារដែនអាកាសពិបាកស្ទាក់ចាប់ណាស់ ដោយសារតែវាផ្លាស់ប្តូរទិសដៅអំឡុងពេលហោះហើរ។
ប្រទេសជិតខាង និងជាគូប្រជែងភូមិសាស្ត្រនយោបាយរបស់ឥណ្ឌា គឺចិន និងប៉ាគីស្ថាន ដែលជាមហាអំណាចនុយក្លេអ៊ែរ គឺសុទ្ធតែមានមីស៊ីលផ្លោងនៅក្នុងឃ្លាំងអាវុធរបស់ពួកគេ។ ប្រទេសឥណ្ឌាក៏មានព្រំប្រទល់ជាប់ នេប៉ាល់ ប៊ូតង់ បង់ក្លាដែស និងមីយ៉ាន់ម៉ាផងដែរ។
កាលពីដើមខែធ្នូ ក្រសួងការពារជាតិទីក្រុងញូវដែលីបាននិយាយថា មានការប៉ះទង្គិចគ្នាមួយប្រាវ រវាងឆ្មាំព្រំដែនឥណ្ឌា និងចិននៅរដ្ឋ Arunachal Pradesh ក្នុងតំបន់ភ្នំហិមាល័យ។ ក្រសួងនិយាយថា ឧបទ្ទវហេតុនោះ បណ្តាលឲ្យកងកម្លាំងឥណ្ឌាចំនួន៦នាក់រងរបួស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Free Press Kashmir
ចុចអាន៖ ឥណ្ឌា ដាក់ពង្រាយទាហាន ច្រើនបំផុតមិនធ្លាប់មាន នៅព្រំដែនជម្លោះជាមួយ ចិន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ