Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់ដ៏សាហាវ វាយប្រហារទីក្រុងវាលខ្សាច់របស់ ហ្ស៊កដានី បង្ខំឲ្យជម្លៀសមនុស្សចេញ

បានផុស

នៅ

ទីក្រុងថ្មបុរាណ Petra ត្រូវបានទឹកជន់លិច បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារទីតាំងបុរាណមួយនេះ ជាហេតុបង្ខំឲ្យមានការជម្លៀសមនុស្សចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទឹក​ពី​ភ្នំ​ក្បែរ​ៗនោះ ​បាន​ហូរ​ចូល​ទីក្រុង​ពណ៌​ក្រហម​ដ៏​ល្បីល្បាញ ដែលមានអាយុកាលជាង ២០០០ឆ្នាំ​មក​ហើយ។

អ្នកទេសចរ និងអ្នកស្រុកប្រមាណ១៧០០នាក់ ត្រូវបានបញ្ជាឲ្យជម្លៀសចេញពីតំបន់នេះ ទៅកាន់ទីសុវត្ថិភាព។ កាលពីឆ្នាំ២០១៨ មនុស្សចំនួន១៣នាក់ ត្រូវបានសម្លាប់នៅក្នុងគ្រោះទឹកជំនន់ស្រដៀងគ្នា នៅទីតាំងនេះ។

វីដេអូឃ្លីបពីតំបន់ទេសចរណ៍ដែលមានអ្នកទស្សនាច្រើនបំផុតរបស់ហ្ស៊កដានី ចម្ងាយ២៤១គីឡូម៉ែត្រ ភាគខាងត្បូងនៃក្រុងហ្ស៊េរុយសាឡិមមួយនេះ បានបង្ហាញពីទឹកហូរធ្លាក់ចូលទៅក្នុងច្រកចូលប្រាសាទ Petra ខណៈអ្នកទេសចរដែលភ័យស្លន់ស្លោ បាននាំគ្នារត់គេចខ្លួន។

នៅតំបន់ជិតខាង Maan, មនុស្សចំនួន៣នាក់ បានរងរបួសដោយសារទឹកជំនន់ បន្ទាប់ពីរថយន្តក្រុងមួយគ្រឿង ត្រូវបានទឹកហូរនាំយកទៅ។

គួរបញ្ជាក់ថា ជំនន់ទឹកភ្លៀងដ៏សាហាវដែលវាយប្រហារទីក្រុង Petra លើកមុនគឺនៅឆ្នាំ ១៩៦៣ នៅពេលភ្ញៀវទេសចរបារាំង ២២ នាក់ និងមគ្គុទ្ទេសក៍ក្នុងស្រុកម្នាក់ ត្រូវបានសម្លាប់ដោយសារកម្រិតទឹកដែលហក់ឡើងយ៉ាងឆាប់រហ័ស៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ធ្លាយឧស្ម័នពុលនៅកំពង់ផែ ហ្ស៊កដានី សម្លាប់មនុស្ស១១នាក់ របួសជាង ២៥០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម