ព័ត៌មានអន្ដរជាតិ
លោក ពូទីន ចាត់វិធានការសងសឹក ហាមឃាត់ការលក់ប្រេង ទៅឲ្យប្រទេសកំណត់តម្លៃទាំងអស់ (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ស្តីពីវិធានការសងសឹកចំពោះការកំណត់តម្លៃរបស់លោកខាងលិច លើការនាំចេញប្រេងរបស់រុស្ស៊ី។ ការផ្តល់សច្ចាប័ននៅថ្ងៃពុធទី២៨ខែធ្នូនេះ គឺដើម្បីឆ្លើយតបទៅនឹងវិធានការដាក់ទណ្ឌកម្មដែលធ្វើឡើងដោយ EU, G7 និងអូស្ត្រាលីដែលចូលជាធរមានកាលពីដើមខែនេះ។

ក្រឹត្យរបស់ប្រធានាធិបតី បានហាមឃាត់ការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងឥន្ធនៈពីរុស្ស៊ីទៅកាន់ប្រទេសណាដែលអនុវត្តតម្លៃកំណត់ ក្នុងកិច្ចសន្យារបស់ពួកគេ។ ក្រឹត្យនេះ ក៏ហាមឃាត់ការដឹកជញ្ជូនផងដែរ ប្រសិនបើកិច្ចសន្យានោះបញ្ជាក់អំពីការកំណត់តម្លៃដោយផ្ទាល់ ឬដោយប្រយោល។
យោងតាមក្រឹត្យដែលផ្សព្វផ្សាយលើគេហទំព័ររបស់រដ្ឋាភិបាល, បម្រាមផ្គត់ផ្គង់ប្រេងដើម្បីឆ្លើយតបទៅនឹងតម្លៃកំណត់ នឹងចូលជាធរមាននៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៣ និងមានសុពលភាពដល់ថ្ងៃទី១ខែកក្កដា ឆ្នាំ២០២៣។ ចំណែក កាលបរិច្ឆេទនៃបម្រាមផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈ នឹងត្រូវបានកំណត់នៅពេលក្រោយដោយរដ្ឋាភិបាល។

ការកំណត់តម្លៃ៦០ដុល្លារក្នុងមួយបារ៉ែល លើការនាំចេញប្រេងតាមសមុទ្ររបស់រុស្ស៊ី ត្រូវបានណែនាំដោយប្រទេស EU, G7 និងអូស្ត្រាលីកាលពីថ្ងៃទី៥ខែធ្នូ។ ពួកគេបានហាមឃាត់ក្រុមហ៊ុនលោកខាងលិច មិនឲ្យផ្តល់ការធានារ៉ាប់រង និងសេវាកម្មផ្សេងទៀតសម្រាប់ការនាំចេញប្រេងរបស់រុស្ស៊ី លុះត្រាតែទំនិញត្រូវបានទិញក្នុងតម្លៃនេះ ឬទាបជាងតម្លៃដែលបានកំណត់។
ទោះបីជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំងបានប្តេជ្ញាឆ្លើយតបទៅនឹងវិធានការនេះ តាមរបៀបមួយដែលនឹងបម្រើផលប្រយោជន៍របស់ទីក្រុងមូស្គូឲ្យបានល្អបំផុត ដោយព្រមានថា ខ្លួននឹងមិនធ្វើពាណិជ្ជកម្មជាមួយប្រទេសដែលគាំទ្រដល់ការកំណត់តម្លៃនោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់