ព័ត៌មានអន្ដរជាតិ
រុស្ស៊ី មិនអាចរក្សាទំនាក់ទំនាក់ធម្មតាជាមួយ អាមេរិក ទៀតទេ ក្រោមការគ្រប់គ្រងរបស់លោក Biden
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS ថា រុស្ស៊ី និងសហរដ្ឋអាមេរិកមិនអាចរក្សាទំនាក់ទំនង ឬផ្លូវសន្ទនាតាមបែបធម្មតាបានទៀតនោះទេ ដោយសារការប្រឈមមុខដាក់គ្នាដែលធ្វើឡើងដោយប្រធានាធិបតីអាមេរិក Joe Biden ។

លោក Lavrov បាននិយាយថា “ការរក្សាការសន្ទនាតាមបែបធម្មតាជាមួយរដ្ឋបាលរបស់លោក Biden គឺមិនអាចទៅរួចទេ ព្រោះថា ការប្រឈមមុខដាក់គ្នាប្រឆាំងនឹងរុស្ស៊ីរបស់ទីក្រុងវ៉ាស៊ីនតោន នៅតែបន្តលក្ខណៈធ្ងន់ធ្ងរ និងគ្រប់បែបយ៉ាង” ។
អ្នកការទូតកំពូលរបស់រុស្ស៊ីរូបនេះបានកត់សម្គាល់ថា “ទំនាក់ទំនងរុស្ស៊ី-អាមេរិកស្ថិតក្នុងស្ថានភាពដ៏គួរឲ្យសោកស្ដាយ ខណៈដែលរុស្ស៊ីស្ទើរតែបាត់បង់អ្វីគ្រប់យ៉ាងទៅហើយ ដោយសារតែទីក្រុងវ៉ាស៊ីនតោន” ។

លោក Lavrov បានកត់សម្គាល់ថា “យើងបានពន្យល់យ៉ាងខ្ជាប់ខ្ជួនដល់ជនជាតិអាមេរិកថា វាមិនមែនជារចនាប័ទ្មរបស់យើងក្នុងការបន្ទាបតម្លៃទំនាក់ទំនងអន្តររដ្ឋាភិបាលដោយចេតនានោះទេ” ។
ជាចុងក្រោយលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីបញ្ជាក់ថា “ទោះជាយ៉ាងណាក៏ដោយ យើងនៅតែបន្តពីគោលជំហរនៃភាពមានគ្នាទៅវិញទៅមកក្នុងកាលៈទេសៈណាក៏ដោយ នៅពេលដែលយើងនិយាយអំពីការកសាងកិច្ចសន្ទនា ហើយយើងនឹងធ្វើគ្រប់បែបយ៉ាងដើម្បីដោះស្រាយបញ្ហាទាំងនេះ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ បេឡារុស អាចប្រើមីស៊ីល Iskander និង S-400 របស់ រុស្ស៊ី គ្រប់ពេល ចាំបាច់ទាំងអស់

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍