Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ថា ២០២៣ គឺជាឆ្នាំដែល អ៊ុយក្រែន ផ្ដោតលើសមរភូមិនៅ​ភាគខាងកើត

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្រធានបទសម្រាប់យើងនៅឆ្នាំ ២០២៣ គឺសមរភូមិនៅ​ភាគ​ខាង​កើតដូចជា ទីក្រុង Bakhmut, ទីក្រុង Kreminna និងតំបន់ Donbas ហើយកងកម្លាំង​ និង​សន្តិសុខ​ការពាររបស់យើងបាន​ត្រៀម​ខ្លួន​រួចជាស្រេចសម្រាប់​ឆ្នាំ​ថ្មីនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសារវីដេអូដែលបានបង្ហោះកាលពីថ្ងៃអង្គារ លោក Zelensky បាននិយាយថា ឆ្នាំ ២០២៣ ក៏ជាឆ្នាំដ៏សំខាន់សម្រាប់អ៊ុយក្រែនផងដែរ ក្នុងការកសាងប្រទេសឡើងវិញ បន្ទាប់ពីលោកបានជួបនិយាយជាមួយប្រធានក្រុមហ៊ុន BlackRock ដែលជាមូលនិធិវិនិយោគដ៏ធំបំផុតរបស់ពិភពលោកអំពីការកសាងឡើងវិញនៃប្រទេសអ៊ុយក្រែន ។

លោក Zelensky បានបន្ថែមថា រដ្ឋាភិបាលអ៊ុយក្រែនក៏កំពុងរៀបចំដើម្បីចូលរួមក្នុងកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសនៅខែមករា ឆ្នាំ ២០២៣ ផងដែរ ។

លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា ប្រជាជនអ៊ុយក្រែនត្រូវតែរក្សាការយល់ដឹងរួម អំពីគោលដៅជាតិរបស់ប្រទេសនេះ នៅពេលពួកគេចូលឆ្នាំថ្មី ។

ជាចុងក្រោយលោក Zelensky បាននិយាយថា លោកនឹងបង្ហាញទស្សនៈរបស់លោកក្នុងពេលឆាប់ៗនេះនៅក្នុងសភាស្តីពីការអនុវត្តគោលដៅទាំងនេះ រួមទាំងការរំដោះទឹកដីអ៊ុយក្រែនពីសត្រូវ និងការកសាងប្រទេសឡើងវិញជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រុស្ស៊ី មិនអាចរក្សាទំនាក់ទំនាក់ធម្មតាជាមួយ អាមេរិក ទៀតទេ ក្រោមការ​គ្រប់គ្រងរបស់លោក Biden

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ៤ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង៖ ថៃផ្ដាច់សេវា បង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន មិនប៉ះពាល់ការប្រើសេវាទូរស័ព្ទនៅប៉ោយប៉ែតឡើយ

ជ័យ ចាប
ជីវិតកម្សាន្ដ៧ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម