Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញ កងទ័ពជើងទឹកថៃ ស្លាប់កើនដល់២២នាក់ ខណៈ ៧នាក់ បាត់ខ្លួន

បានផុស

នៅ

គិតត្រឹមម៉ោង ៨ និង២០នាទីព្រឹកថ្ងៃពុធទី២៨ខែធ្នូនេះ សាកសពនាវិកកងទ័ពជើងទឹកថៃម្នាក់ទៀត ត្រូវបានរកឃើញលើឆ្នេរកោះ Samet នៃខេត្ត Chumphon ភាគខាងត្បូងប្រទេសថៃ ដែលធ្វើឲ្យអ្នកស្លាប់ក្នុងហេតុការណ៍លិចនាវាចម្បាំង HTMS Sukhothai កើនដល់២២នាក់។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យកងនាវាចរថៃ ឧត្តមនាវីឯក Pokrong Monthatphalin បាននិយាយថា នាវិកចំនួន ៧៦ នាក់ ក្នុងចំណោមនាវិកទាំង ១០៥ នាក់បានរួចជីវិត បន្ទាប់ពីនាវាលិចក្នុងសមុទ្រនៃខេត្ត Prachuap Khiri Khan កាលពីថ្ងៃទី ១៨ ខែធ្នូ។

លោកបន្តថា សាកសពចំនួន២០ក្នុងចំណោមសាកសពទាំង២២ ដែលរកឃើញពីឈូងសមុទ្រថៃ គឺត្រូវបានកំណត់អត្តសញ្ញាណ ហើយពីរនាក់ទៀត កំពុងស្ថិតក្នុងដំណើរការកំណត់អត្តសញ្ញាណ។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននាវិកចំនួន ៧នាក់នៅតែបាត់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃនេះ សាកសពនាវិកនៃនាវាចម្បាំង HTMS Sukhothai ចំនួន១០នាក់ នឹងត្រូវបូជានៅទីបញ្ចុះសពកងទ័ពជើងទឹក Sattahip។

កងទ័ពជើងទឹក បានបង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតមូលហេតុនៃការលិចនាវា និងអ្នកដែលអ្នកទទួលខុសត្រូវ។ លទ្ធផលនៃការស៊ើបអង្កេត នឹងត្រូវបង្ហាញជាសាធារណៈពេលចប់រួចរាល់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ថៃ រកឃើញសាកសពនាវិក ៦នាក់ ក្នុងហេតុការណ៍ លិចនាវាចម្បាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម