ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន បង្ហាញគោលដៅយោធាថ្មី (មានវីដេអូ)
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធទី២៨ខែធ្នូនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញគោលដៅថ្មីឆ្នាំ២០២៣ សម្រាប់យោធារបស់ខ្លួន នៅក្នុងកិច្ចប្រជុំគណបក្សកម្មករដែលកំពុងកាន់អំណាច។

របាយការណ៍និយាយថា នៅថ្ងៃទីពីរនៃកិច្ចប្រជុំពេញអង្គលើកទី៦របស់គណៈកម្មាធិការមជ្ឈិមទី៨របស់បក្ស លោក គីម បានពិនិត្យឡើងវិញនូវស្ថានភាពប្រឈមដែលកើតឡើងថ្មីៗ នៅលើឧបទ្វីបកូរ៉េ និងទិដ្ឋភាពនយោបាយទូលំទូលាយ។
មេដឹកនាំជំនាន់ទី៣រូបនេះ បានកំណត់ទិសដៅសម្រាប់ការតស៊ូប្រឆាំងសត្រូវ និងគោលដៅសម្រាប់ការពង្រឹងអំណាចការពារជាតិ។

យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA លោក គីម បានបញ្ជាក់ពីគោលការណ៍នៃកិច្ចការបរទេស និងទិសដៅនៃការតស៊ូប្រឆាំងនឹងសត្រូវ ដែលគណបក្ស និងរដ្ឋាភិបាលកូរ៉េខាងជើងត្រូវតែគោរពឲ្យបានហ្មត់ចត់ ដើម្បីការពារសិទ្ធិអធិបតេយ្យ និងការពារផលប្រយោជន៍ជាតិ។
ទោះបីជា KCNA មិនបានផ្តល់ព័ត៌មានលម្អិតអំពីគោលដៅទាំងនោះក៏ដោយ ប៉ុន្តែគេដឹងច្បាស់ណាស់ថា ការកត់សម្គាល់របស់លោក គីម អាចបង្ហាញថា ប្រទេសឯកោមួយនេះ នឹងបន្តពន្លឿនការកសាងយោធារបស់ខ្លួន។

ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់ ក្នុងកម្រិតដែលមិនធ្លាប់មានសោះក្នុងឆ្នាំនេះ ហើយការបាញ់បង្ហោះជាច្រើនលើក ត្រូវបានធ្វើឡើងដើម្បីបង្កើតអាវុធយុទ្ធសាស្ត្រ ក្រោមផែនការរយៈពេលប្រាំឆ្នាំ ដែលដាក់ចេញនៅក្នុងសមាជបក្សពលករកាលពីដើមឆ្នាំ២០២១។
គួរបញ្ជាក់ថា ភាពតានតឹងនៅតែមានកម្រិតខ្ពស់ពេញមួយឆ្នាំនេះ ចំពេលមានការសាកល្បងអាវុធឥតឈប់ឈរដោយកូរ៉េខាងជើង ហើយស្ថានការណ៍បានឡើងកម្តៅម្តងទៀតក្នុងសប្តាហ៍នេះ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងចំនួន៥គ្រឿង បានឆ្លងចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជំរុញឲ្យទីក្រុងសេអ៊ូល បញ្ជូនយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រវាយប្រហារទៅស្ទាក់ ហើយព្យាយាមបាញ់ទម្លាក់ពួកគេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ