ព័ត៌មានអន្ដរជាតិ
កងកម្លាំងពិសេសបេឡារុស ប្រារព្ធខួប ជាមួយការបង្ហាញជំនាញអស្ចារ្យ មិនគួរឲ្យជឿ
កងកម្លាំងពិសេសបេឡារុស បានប្រារព្ធខួបលើកទី៦០ តាមរបៀបមិនធម្មតា ដោយពួកគេបានដុតគ្នាទៅវិញទៅមក និងយកញញួរដុតភ្លើង ទៅវាយគ្នា។

ព្រឹត្តិការណ៍ខួបនៃកងពលតូចពិសេសលេខ៥នេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងទីក្រុង Maryina Gorka នៅតំបន់កណ្តាលនៃទីក្រុងមីនស្កិ៍ ប្រទេសបេឡារុស កាលពីថ្ងៃទី ២៧ ខែធ្នូ។

រូបភាពដ៏គួរឲ្យចាប់អារម្មណ៍ បង្ហាញទាហាន បង្អួតជំនាញរបស់ពួកគេ ក៏ដូចជាការបង្ហាញអាវុធតូចៗ ការប្រយុទ្ធដោយដៃ និងការហ្វឹកហ្វឺនឡើងភ្នំផងដែរ។

ក្រៅពីយុទ្ធសាស្ត្រសាហាវៗ សេចក្តីរាយការណ៍ពីកាសែត Belarus Today បានឲ្យដឹងថា ការប្រារព្ធខួបនេះ ក៏មានការប្រគំតន្ត្រីពិសេស ការបរិភោគបបរ និងផឹកទឹកតែក្តៅៗផងដែរ។

កងពលតូចពិសេសលេខ៥ ត្រូវបានបង្កើតឡើងក្នុងតំបន់ Maryina Gorka នៅថ្ងៃទី១ខែមករា ឆ្នាំ១៩៦៣។ ចាប់តាំងពីខែឧសភា ឆ្នាំ២០០៧មក អង្គភាពយោធានេះ បានក្លាយជាផ្នែកមួយនៃកងកម្លាំងប្រតិបត្តិការពិសេសរបស់កងកម្លាំងប្រដាប់អាវុធបេឡារុស។

នៅថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២០ ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បានចុះទៅពិនិត្យកងពលនេះ ដោយនិយាយជាមួយទាហាន និងពិនិត្យមើលអាវុធធុនតូច ដែលប្រើដោយកងកម្លាំងពិសេស៕





ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រឿងម្យ៉ាង ធ្វើឲ្យពិភពលោក ភ័យខ្លាចថា បេឡារុស នឹងចូលរួមក្នុងសង្គ្រាមអ៊ុយក្រែនឆាប់ៗនេះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ