Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន បង្ហាញឯកសណ្ឋានយោធាពណ៌សថ្មីជាលើកដំបូង

បានផុស

នៅ

ប្រទេសកូរ៉េខាងជើងបានបង្ហាញនូវរូបភាពថ្មីនៃមេដឹកនាំដ៏ខ្លាំងក្លារបស់ខ្លួនរួមជាមួយនឹងកាំភ្លើង និងកែវយឹតនៅពីមុខ ។ រូបភាពនោះបង្ហាញពីរូបរាងដ៏ធាត់របស់លោក គីម ជុងអ៊ុន ដែលមើលទៅរឹងមាំ និងការតុបតែងលម្អក្នុងឯកសណ្ឋានកងទ័ពជើងទឹកពណ៌ស ។

នេះជាលើកដំបូងដែលគាត់ត្រូវបានគេមើលឃើញនៅក្នុងសម្លៀកបំពាក់យោធាចាប់តាំងពីឡើងកាន់អំណាច បន្ទាប់ពីមរណភាពរបស់ឪពុកគាត់កាលពីខែធ្នូ ឆ្នាំ ២០១១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញពីរូបភាពថ្មីនេះ នៅពេលរដ្ឋនេះបានបើកកិច្ចប្រជុំដ៏សំខាន់របស់គណបក្សកាន់អំណាចរបស់ខ្លួនដើម្បីពិភាក្សាអំពីការពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ។

រូបបញ្ឈរដ៏ធំបង្ហាញពីលោក គីម នៅក្នុងសម្លៀកបំពាក់ឯកសណ្ឋានពណ៌សដ៏ភ្លឺចិញ្ចាចជាមួយនឹងផ្កាយ និងស័ក្ដិក្នុងងារជាសេនាប្រមុខនៅសងខាង ក របស់លោក ខណៈលោកអង្គុយនៅមុខទូដាក់សៀវភៅនៅតុមួយដែលមានកាំភ្លើងវែង និងកែវយឹតនៅខាងលើ ។

ការស្រឡាញ់កាំភ្លើងរបស់លោក គីម ត្រូវបានគេស្គាល់យ៉ាងច្បាស់ ហើយគាត់ត្រូវបានគេមើលឃើញជាញឹកញាប់ជាមួយនឹងកែវយឹត ក្នុងអំឡុងពេលនៃការបាញ់មីស៊ីលជាច្រើនរបស់ប្រទេសរបស់គាត់ ។

ផ្ទាំងគំនូរនេះបានលេចចេញឡើងនៅពេលដែលលោក គីម បានសន្យាពង្រឹងការការពាររបស់កូរ៉េខាងជើងពោលប៉ុន្មានសប្តាហ៍មុនពេលដែលលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីអាមេរិក ។

ទន្ទឹមនោះរូបភាពនេះក៏បានបង្ហាញនៅក្នុងសាលនៃសមាជគណបក្សពលករកូរ៉េដោយព្យួរនៅតាមជញ្ជាំងនៅឯវិមានវប្បធម៌ April 25 House of Culture នៅទីក្រុងព្យុងយ៉ាង ខណៈរូបភាពរបស់លោក គីម បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលគាត់តែងតែស្លៀកសំលៀកបំពាក់ស៊ីវិលសម្រាប់ការបង្ហាញខ្លួនជាសាធារណៈនៅក្នុងរដ្ឋឯកោរបស់គាត់ ។

បន្ថែមពីនេះរូបភាពជាច្រើនទៀតរបស់លោក គីម ក៏បង្ហាញពីលោកជិះនៅលើខ្នងសេះ និងរូបលោកនៅពីក្មេងជាមួយនឹងឯកសណ្ឋានជាឧត្តមសេនីយ៍ផ្កាយបួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Sun

ចុចអាន ៖ សមាជបក្សកូរ៉េខាងជើងពោរពេញទៅដោយអ្នកមិនពាក់ម៉ាស និងអនុវត្តគម្លាតសង្គម

ចុចអាន ៖ កូរ៉េខាងជើង កំពុងផលិតមីស៊ីលនុយក្លេអ៊ែរល្បឿនលឿនជាងសំឡេងដែលអាចបុកទម្លាយខែលការពាររបស់ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម