ព័ត៌មានអន្ដរជាតិ
អាមេរិក តម្រូវឲ្យអ្នកដំណើរមកពី ចិន ធ្វើតេស្តអវិជ្ជមានកូវីដជាមុនសិន ទើបអាចចូលបាន (មានវីដេអូ)
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី២៩ខែធ្នូនេះថា សហរដ្ឋអាមេរិកនឹងតម្រូវឲ្យអ្នកដំណើរអន្តរជាតិ មកពីប្រទេសចិន ទោះមានសញ្ជាតិអ្វីក៏ដោយ ត្រូវតែធ្វើតេស្ដអវិជ្ជមានជំងឺកូវីដ១៩ជាមុនសិន មុនចូលប្រទេស។

ទីភ្នាក់ងារសុខភាពអាមេរិក បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “CDC សូមប្រកាសនៅថ្ងៃនេះថា ខ្លួននឹងអនុវត្តតម្រូវការសម្រាប់ការធ្វើតេស្តកូវីដ១៩ អវិជ្ជមាន ឬលិខិតបញ្ជាក់អំពីការជាសះស្បើយ សម្រាប់អ្នកដំណើរតាមផ្លូវអាកាស ដែលឡើងជើងហោះហើរពីសាធារណរដ្ឋប្រជាមានិតចិន និងតំបន់រដ្ឋបាលពិសេសនៃទីក្រុងហុងកុង និង ម៉ាកាវ ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក”។
ចាប់ពីថ្ងៃទី៥ខែមករាទៅ អ្នកដំណើរអាយុ២ឆ្នាំឡើង មិនថាមានសញ្ជាតិអ្វីនោះទេ ដែលជិះយន្តហោះចេញពីប្រទេសចិន ទីក្រុងហុងកុង ឬម៉ាកាវ និងទោះមានប័ណ្ណចាក់វ៉ាក់សាំងក៏ដោយ ត្រូវតម្រូវឲ្យធ្វើតេស្តមិនលើសពីពីរថ្ងៃនោះទេ មុនពេលចេញដំណើរ ហើយបង្ហាញលទ្ធផលតេស្តអវិជ្ជមានទៅកាន់ ក្រុមហ៊ុនអាកាសចរណ៍នៅពេលចេញដំណើរ។

បន្ថែមពីលើនេះ អ្នកដំណើរដែលមកសហរដ្ឋអាមេរិក ជាពិសេសឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិ Incheon, អាកាសយានដ្ឋានអន្តរជាតិ Toronto Pearson និងអាកាសយានដ្ឋានអន្តរជាតិ Vancouver ក៏នឹងត្រូវតម្រូវឲ្យផ្តល់ការធ្វើតេស្តអវិជ្ជមានផងដែរ ប្រសិនបើពួកគេចំណាយពេលនៅក្នុងប្រទេសចិន១០ថ្ងៃ មុនកាលបរិច្ឆេទចេញដំណើររបស់ពួកគេ។
សេចក្តីប្រកាសនេះ ធ្វើឡើងស្របពេលករណីឆ្លងកូវីដ បានកើនឡើងនៅក្នុងប្រទេសចិន បន្ទាប់ពីវិធានការរឹតត្បិតត្រូវបានបន្ធូរបន្ថយកាលពីដើមខែធ្នូនេះ។
មន្ត្រីសុខាភិបាលសហព័ន្ធអាមេរិកបានប្រាប់អ្នកយកព័ត៌មាន ក្នុងអំឡុងពេលសន្និសីទកាសែតថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរបានទទួលព័ត៌មានគួរឲ្យព្រួយបារម្ភ និងទិន្នន័យសាធារណៈអំពីវីរុសបំប្លែងខ្លួនដែលកំពុងចរាចរនៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ