Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមានតៃវ៉ាន់ កុំយកប្រជាជន ធ្វើជា “ទាហានសម្រាប់ស្លាប់នៅក្នុងសង្គ្រាម” (មានវីដេអូ)

បានផុស

នៅ

ក្រសួងការបរទេសចិនកាលពីថ្ងៃពុធទី២៨ខែធ្នូ បានរិះគន់ការសម្រេចចិត្តរបស់ទីក្រុងតៃប៉ិ ក្នុងការពង្រីករយៈពេលបំពេញកាតព្វកិច្ចយោធាពីបួនខែទៅមួយឆ្នាំ។ អ្នកនាំពាក្យក្រសួងនិយាយថា កោះនេះកំពុងប្រើប្រាស់ប្រជាជនរបស់ខ្លួនធ្វើជា “ទាហានសម្រាប់ស្លាប់នៅក្នុងសង្គ្រាម” ដើម្បីជំរុញមហិច្ឆតាផ្តាច់ខ្លួន របស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលសួរអំពីការសម្រេចចិត្តរបស់ទីក្រុងតៃប៉ិ អ្នកនាំពាក្យក្រសួង លោក Wang Wenbin បានប្រាប់អ្នកសារព័ត៌មានថា “ការតស៊ូដើម្បីកិច្ចការដ៏អស្ចារ្យនៃការសម្រេចបាននូវការបង្រួបបង្រួមជាតិឡើងវិញគឺមានសារសំខាន់ដែលមិនអាចកាត់ថ្លៃបាន ការស្លាប់សម្រាប់សកម្មភាពផ្តាច់ខ្លួនឯករាជ្យរបស់តៃវ៉ាន់គឺគ្មានតម្លៃអ្វីទេ”។

មន្ត្រីដដែលនិយាយថា ទីក្រុងប៉េកាំងជឿថា ជនរួមជាតិតៃវ៉ាន់មានគោលការណ៍ខ្ពស់ ពួកគេនឹងមិនត្រូវបានយកទៅបម្រើជាទាហានសម្រាប់ស្លាប់ក្នុងសង្គ្រាម ដោយកងកម្លាំងផ្តាច់ខ្លួនឯករាជ្យតៃវ៉ាន់ឡើយ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin

សម្តីរបស់គាត់បានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីកោះគ្រប់គ្រងដោយខ្លួនឯងគឺលោកស្រី Tsai Ing-wen បានប្រកាសពីការពង្រីករយៈពេលបំពេញកាតព្វកិច្ចយោធា ដោយលើកឡើងពី ការបំភិតបំភ័យ និងការគំរាមកំហែងរបស់ចិនប្រឆាំងនឹងតៃវ៉ាន់។

ថ្វីបើលោកស្រីទទួលស្គាល់ថា នេះគឺជាការសម្រេចចិត្តដ៏ពិបាកក៏ដោយ ប៉ុន្តែលោកស្រី Tsai អះអាង កោះនេះចាំបាច់ត្រូវការកងទ័ពប្រសើរជាងមុន ដោយសារប្រព័ន្ធយោធាបច្ចុប្បន្នមិនគ្រប់គ្រាន់ទេ ជាពិសេសក្នុងករណីមានការវាយប្រហារយ៉ាងឆាប់រហ័សលើកោះតៃវ៉ាន់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ តៃវ៉ាន់ ពង្រីករយៈពេលការចូលបំពេញកាតព្វកិច្ចយោធា ក្រោយរងសម្ពាធពី ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​ជំទាវទុយ សិរីរតនៈ នេត្រភក្រ្តា យក​អំណោយអង្ករ​វីតាមីន៣០០កេស ស្មើ​ប្រមាណ​ជិត ៤ តោន ផ្តល់​ជូន​មន្ទីរពេទ្យតេជោសន្តិភាព​

ព័ត៌មានជាតិ៧ ម៉ោង មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

សន្តិសុខសង្គម៨ ម៉ោង មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ៩ ម៉ោង មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ១៤ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម