ព័ត៌មានអន្ដរជាតិ
ឃាត់ខ្លួនព្រះចៅអធិការវត្តមួយអង្គ រកឃើញថ្នាំញៀនជិត២០០គ្រាប់
ព្រះសង្ឃមួយព្រះអង្គ ដែលជាចៅអធិការវត្តមួយកន្លែងក្នុងខេត្តសិង្ហបុរី ប្រទេសថៃ ត្រូវបានសមត្ថកិច្ចនាំខ្លួនទាំងកណ្តាលយប់ បន្ទាប់ពីបានរកឃើញថាព្រះសង្ឃអង្គនេះ បានប្រើប្រាស់ថ្នាំញៀនជាយូរឆ្នាំមកហើយ ដោយរកឃើញវត្ថុតាងមួយចំនួនផងដែរ។

ហេតុការណ៍ដែលធ្វើអោយមានការចលាចលព្រមទាំងមានពុទ្ធបរិស័ទចំណុះជើងវត្តមកយ៉ាងច្រើនកុះករផងនោះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដោយអូសបន្លាយពេលចាប់ពីម៉ោង៤ល្ងាច ដល់ម៉ោង៨យប់ ទើបអាចឃាត់ខ្លួនព្រះសង្ឃបាន បន្ទាប់ពីបានរកឃើញវត្ថុតាងមួយចំនួន និងពិនិត្យទឹកនោមឃើញមានសារធាតុញៀនរួចមក។

តាមសម្តីប្រជាពលរដ្ឋបាននិយាយថា ពួកគាត់មានការសង្ស័យទៅលើព្រះចៅអធិការអង្គនេះប្រមាណ២ឆ្នាំមកហើយ ប៉ុន្តែដោយសារតែរកភស្តុតាងមិនមាន ទើបចេះតែអូសបន្លាយពេលមកដល់ពេលនេះ ។ ដោយឡែកសមត្ថកិច្ចបានបញ្ជាក់ថា ការផ្ទុះរឿងព្រះចៅអធិការវត្តប្រើប្រាស់ថ្នាំញៀននេះ ដោយសារតែកន្លងទៅថ្មីៗនេះ សមត្ថកិច្ចបានចាប់ខ្លួនអ្នកចែកចាយគ្រឿងញៀនម្នាក់ នៅក្នុងខេត្តសិង្ហបុរី ដោយជនសង្ស័យបានសារភាពថា ព្រះចៅអធិការអង្គនេះ ធ្លាប់ទូរស័ព្ទទៅទិញថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន២០០គ្រាប់ ក្នុងតម្លៃ១គ្រាប់ ១០បាត ហើយលោកបានបើករថយន្តទៅយកថ្នាំដោយអង្គឯង។

ក្រោយពីមានការតានតឹងរយ:ពេលជាង៤ម៉ោង ដោយសារតែព្រះចៅអធិការវត្តមានការប្រកែកមិនព្រមសារភាព រួចមក សមត្ថកិច្ចបានបង្ខំចិត្តសម្រេចធ្វើការពិនិត្យទឹកនោម គឺជាលទ្ធផលមានសារធាតុញៀន ហើយសមត្ថកិច្ចបានឆែកឆេរនៅក្នុងកុដិប្រទះឃើញថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ១៩៨គ្រាប់ ដែលលាក់ទុកនៅក្នុងចានស្រាក់ រួមជាមួយសម្ភារ:សម្រាប់សេពជាច្រើនថែមទៀតផង ទើបសុំគោលការផ្សឹក និងឃាត់ខ្លួនតែម្តង ដើម្បីបញ្ជូនតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ