ព័ត៌មានអន្ដរជាតិ
Elon Musk ប្រាប់បុគ្គលិក Tesla កុំឲ្យខ្វល់រឿងទីផ្សារភាគហ៊ុនធ្លាក់ចុះ រំខានដល់ការងារ
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានប្រាប់និយោជិតទាំងអស់ថា មិនត្រូវបារម្ភពីការធ្លាក់ចុះនៃទីផ្សារភាគហ៊ុននោះឡើយ ដែលនាំឲ្យរំខានដល់ការងារ បន្ទាប់ពីភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះ ១១ ភាគរយ កាលពីថ្ងៃអង្គារ និងជិត ៧០ ភាគរយនៅក្នុងឆ្នាំនេះ ស្របពេលតម្រូវការរថយន្តក៏មានភាពមិនសូវប្រសើរ រួមផ្សុំជាមួយការទិញបាន Twitter របស់លោក Musk កំពុងធ្វើឲ្យមានភាពច្របូកច្របល់ផងដែរ ។
កាលពីថ្ងៃពុធ Elon Musk បានផ្ញើរអ៊ីមែលទៅកាន់បុគ្គលិករបស់ខ្លួនដោយសារសេរថា លោកមានភាពជឿជាក់ថា ក្នុងរយៈពេលវែង Tesla នឹងក្លាយជាក្រុមហ៊ុនដ៏មានតម្លៃបំផុតនៅលើផែនដី ។
ជាមួយគ្នានោះ លោកក៏បានជំរុញឲ្យនិយោជិតរបស់លោក បង្កើនការដឹកជញ្ជូនរថយន្តនៅចុងត្រីមាសនេះ បន្ទាប់ពីក្រុមហ៊ុនបានផ្តល់ការបញ្ចុះតម្លៃលើយានយន្តរបស់ខ្លួននៅសហរដ្ឋអាមេរិក និងប្រទេសចិន ។
ទន្ទឹមនឹងនោះ ក្រុមអ្នកវិភាគរំពឹងថាក្រុមហ៊ុន Tesla នឹងចែកចាយរថយន្តចំនួន ៤៤២,៤៥២ គ្រឿងនៅក្នុងត្រីមាសទី ៤ ។ នេះបើយោងតាមទិន្នន័យរបស់ Refinitiv ។
ដោយឡែក អ្នកវិភាគ Morgan Stanley បាននិយាយថា រយៈពេល ២ ឆ្នាំចុងក្រោយនៃតម្រូវការលើសពីការផ្គត់ផ្គង់នឹងត្រូវបានត្រឡប់មកវិញជាមួយនឹងការផ្គត់ផ្គង់លើសពីតម្រូវការក្នុងឆ្នាំ ២០២៣ ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ Yahoo
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ