ព័ត៌មានអន្ដរជាតិ
ពលរដ្ឋទីក្រុង កៀវ ៣០ ម៉ឺននាក់កំពុងរងាញ័រញាក់ ដោយសារមិនមានម៉ាស៊ីនកម្ដៅខ្លួន និងអគ្គិសនីប្រើប្រាស់
លោក Nikolay Povoroznik នាយករងទី ១ នៃរដ្ឋបាលក្រុងកៀវបាននិយាយកាលពីថ្ងៃពុធថា ប្រជាជនទីក្រុងកៀវជាង ៣០ ម៉ឺននាក់មិនមានអគ្គិសនីប្រើប្រាស់ ហើយអ្នករស់នៅអគារលំនៅដ្ឋានមួយចំនួនកំពុងរងាញ័រញាក់ ដោយសារខ្វះម៉ាស៊ីនកម្ដៅខ្លួន និងទឹក ។

លោក Povoroznik បានប្រាប់សារព័ត៌មាន Klymenko Time ថា “ទោះយ៉ាងណា ថ្មីៗនេះ យើងបានគ្រប់គ្រងស្ថានភាពថាមពលអគ្គិសនីនៅក្នុងទីក្រុង ប៉ុន្តែរហូតមកដល់ពេលនេះ ការបិទចរន្តអគ្គិសនីដើម្បីរក្សាថាមពលនៅតែដំណើរការនៅតាមស្រុកផ្សេងៗក្នុងរដ្ឋធានី ហើយអ្នកប្រើប្រាស់ជាង ៣០ ម៉ឺននាក់នៅទីក្រុងកៀវគឺមិនមានអគ្គីសនីនោះទេ” ។
បន្ថែមពីលើនេះ បើតាមមន្ត្រីរូបនេះបានឲ្យដឹងទៀតថា តំបន់មួយចំនួនដែលខ្វះអគ្គិសនីក៏មិនមានប្រព័ន្ធកម្តៅ ឬទឹកដែរ ។ លោកបានពន្យល់ថា “អគារខ្ពស់ៗដែលត្រូវការទឹក គឺមានការលំបាកក្នុងការផ្គត់ផ្គង់ ដោយសារតែម៉ាស៊ីនបូមទឹកមានកម្លាំងខ្សោយ មិនអាចបូមឡើងទៅដល់ឡើយ” ។

កន្លងមកលោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា ៥០ ភាគរយនៃហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសត្រូវបានបំផ្លាញ ខណៈកាលពីថ្ងៃទី ៩ ខែធ្នូ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denis Shmygal បានទទួលស្គាល់ដូចគ្នាថា ការរឹតបន្តឹងលើការប្រើប្រាស់ថាមពលនៅក្នុងប្រទេស នឹងធ្វើឡើងសម្រាប់ពេញមួយរដូវរងា ដោយសារតែស្ថានីយ៍កម្ដៅ និងវារីអគ្គិសនីទាំងអស់ ព្រមទាំងបណ្តាញថាមពលកម្រិតខ្ពស់ចំនួន ៤០ ភាគរយត្រូវបានខូចខាតក្នុងកម្រិតផ្សេងៗគ្នា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ រុស្ស៊ី តបទៅ អ៊ុយក្រែន រឿងឲ្យដកក្រុងមូស្គូចេញពី UNSC ថា “គ្រាន់តែជាឆ្កែព្រុស” ប៉ុណ្ណោះ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ