Connect with us

ព័ត៌មានអន្ដរជាតិ

កាសែត The Nation របស់ថៃ អះអាងមូលហេតុនៃអគ្គិភ័យនៅប៉ោយប៉ែត មិនមែនដោយសារ ទុស្សេខ្សែភ្លើង

បានផុស

នៅ

គ្រោះអគ្គិភ័យដ៏រន្ធត់ ​បាន​ឆាបឆេះកាស៊ីណូ Grand Diamond City នៅក្រុងប៉ោយប៉ែត កាលពី​យប់​ថ្ងៃ​ពុធទី២៨ខែធ្នូ ដោយបានសម្លាប់និងបង្ករបួសដល់មនុស្សជាច្រើននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation បានបង្ហាញថា អគ្គិភ័យនេះ ​បាន​ឆាបឆេះ​ក្នុង​កាស៊ីណូ​​៣៥៥​បន្ទប់​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ដោយសារផ្ទុះ​ធុង​ហ្គាស បើទោះបីជាមានការសន្និដ្ឋានថា មូលហេតុនៃអគ្គិភ័យនេះ អាចបណ្តាលមកពីការទុស្សេខ្សែភ្លើងក៏ដោយ​។

ភ្លើងបានបន្តឆេះរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ ហើយប៉ូលិស​កម្ពុជា​និយាយ​ថា អគ្គិភ័យ​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រងនៅពេលថ្ងៃត្រង់។

យោងតាមព័ត៌មានបឋមពីមន្ត្រីថៃ, ពលរដ្ឋ​របស់ខ្លួនចំនួន២១នាក់​បាន​ស្លាប់ និង៥៣នាក់​ផ្សេង​ទៀត​រង​របួស​ក្នុង​គ្រោះ​អគ្គិភ័យនេះ។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរ​កម្ពុជា ​មិន​ទាន់​បញ្ជាក់​ពី​របាយការណ៍​ពេញលេញ ​អំពី​អ្នក​ស្លាប់ និង​របួស​នៅ​ឡើយ​ទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖​​ The Nation

ចុចអាន៖ ថៃ បញ្ជាក់តួលេខពលរដ្ឋរបស់ខ្លួន ដែលស្លាប់ ក្នុងគ្រោះអគ្គិភ័យ នៅ ប៉ោយប៉ែត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤៨ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥៦ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម