Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះចិន​ ​ហោះកៀក ​យន្តហោះ​អាមេរិក ​លើ​សមុទ្រ​ចិន​ខាងត្បូង (មានវីដេអូ)

បានផុស

នៅ

យោធាអាមេរិកបាននិយាយនៅថ្ងៃសុក្រទី៣០ខែធ្នូនេះថា យន្តហោះយោធាចិនមួយគ្រឿងបានចូលមកជិតក្នុងចម្ងាយ៦ម៉ែត្រ ពីយន្តហោះរបស់កងទ័ពអាកាសអាមេរិក ហើយបានបង្ខំឲ្យខ្លួនបើកគេច ដើម្បីចៀសវាងការប៉ះទង្គិចគ្នា នៅក្នុងដែនអាកាសអន្តរជាតិលើសមុទ្រចិនខាងត្បូងកាលពីសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបើកមកជិតគ្នានេះ ​បានកើតឡើងបន្ទាប់ពី​អ្វី​ដែលសហរដ្ឋ​អាមេរិក​ហៅថា ជា​អាកប្បកិរិយា​ដ៏​គ្រោះថ្នាក់នាពេលថ្មីៗ ​ដោយ​យន្តហោះ​យោធា​ចិន។

យោធាអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបទ្ទវហេតុដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំង J-11 របស់កងទ័ពជើងទឹកចិន និងយន្តហោះ RC-135 របស់កងទ័ពអាកាសអាមេរិក បានកើតឡើងកាលពីថ្ងៃទី២១ខែធ្នូ។

“កងកម្លាំងរួមឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានប្តេជ្ញាចិត្តចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ ហើយនឹងបន្តការហោះហើរ ធ្វើនាវាចរណ៍ និងប្រតិបត្តិការនៅសមុទ្រ និងក្នុងដែនអាកាសអន្តរជាតិ ដោយគិតគូរអំពីសុវត្ថិភាពនៃនាវា និងយន្តហោះទាំងអស់ ក្រោមច្បាប់អន្តរជាតិ”។

ក្នុងជំនួបជាមួយសមភាគីចិនកាលពីខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានលើកឡើងពីតម្រូវការក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងដែលមានវិបត្តិ ហើយថែមទាំងបានកត់សម្គាល់នូវអ្វីដែលលោកហៅថា ជាអាកប្បកិរិយាគ្រោះថ្នាក់ដោយយន្តហោះយោធាចិនផងដែរ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin

ដោយឡែក ក្រសួងការពារជាតិអូស្ត្រាលីបាននិយាយកាលពីខែមិថុនាថា យន្តហោះចម្បាំងចិនមួយគ្រឿង បានហោះស្ទាក់ យន្តហោះស៊ើបការណ៍យោធាអូស្ត្រាលីយ៉ាងគ្រោះថ្នាក់នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

អូស្ត្រាលីនិយាយថា យន្តហោះរបស់ចិន បានហោះយ៉ាងកៀកនៅពីមុខយន្តហោះ ហើយបានបញ្ចេញវត្ថុដ៏គ្រោះថ្នាក់ ដែលមានបំណែកអាលុយមីញ៉ូមតូចៗ ចូលទៅក្នុងម៉ាស៊ីនរបស់យន្តហោះអូស្ត្រាលី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The National News

ចុចអាន៖ អាមេរិក រៀបចំ ផែនការ យោធា ដើម្បីការពារលោកស្រី Pelosi ពេលធ្វើទស្សនកិច្ច តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៤ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម