Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បាញ់ស្រោចមីស៊ីលជាង ១២០ គ្រាប់លើ អ៊ុយក្រែន

បានផុស

នៅ

លោក Mykhailo Podolyak ជំនួយការកំពូលរបស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីបានបាញ់មីស៊ីលជាង ១២០ គ្រាប់លើប្រទេសនេះ ចំពេលមានការវាយឆ្មក់តាមអាកាសនៅទូទាំងប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Podolyak បានសរសេរនៅលើបណ្ដាញ Twitter ថា “រុស្ស៊ីបានបាញ់កាំជ្រួចមីស៊ីលច្រើនជាង ១២០ គ្រាប់មកលើអ៊ុយក្រែន ហើយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងសម្លាប់ជនស៊ីវិលយ៉ាងច្រើនផងដែរ” ។

ជំនួយការប្រធានាធិបតីរូបនេះបញ្ជាក់ទៀតថា “យើងកំពុងរង់ចាំសំណើបន្ថែមពីអ្នករក្សាសន្តិភាពអំពីការតាំងទីលំនៅដោយសន្តិភាព ក៏ដូចជាការធានាសុវត្ថិភាពសម្រាប់ប្រទេសរបស់យើងពីការបង្កហេតុទាំងអស់ បន្ទាប់ពីការបាញ់ស្រោចមីស៊ីលឥតឈប់ឈរនេះ” ។

ទន្ទឹមនោះ ក្រៅពីទីក្រុងកៀវ ក៏មានទីក្រុងផ្សេងៗទៀតផងដែរដូចជា ទីក្រុង Odesa, ទីក្រុង Lviv, ទីក្រុង Kharkiv, ទីក្រុង Zhytomyr, ទីក្រុង Mykolaiv និងទីក្រុង Kryvyi Rih បានរាយការណ៍ពីការផ្ទុះ ក្រោយការបាញ់ស្រោចមីស៊ីលនេះ ។

ការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសបានបន្លឺឡើងក្នុងប្រទេសអ៊ុយក្រែនស្ទើរតែជារៀងរាល់ថ្ងៃ ដោយសារតែការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលបានកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលរបស់ប្រទេស ។ ការវាយប្រហារបែបនេះបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីការបំផ្ទុះបំផ្លាញស្ពាន Kerch ដ៏សំខាន់របស់រុស្ស៊ីទៅកាន់ឧបទ្វីបគ្រីមៀរកាលពីខែតុលា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ សារព័ត៌មាន TASS ៖ រុស្ស៊ី តបទៅ អ៊ុយក្រែន រឿងឲ្យដកក្រុងមូស្គូចេញពី UNSC ថា “គ្រាន់តែជាឆ្កែព្រុស” ប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​លទ្ធផល​សំខាន់ៗ​​​ពីជំនួប​លើក​ទី១​​​សម្រាប់​សន្តិភាព​នៅអ៊ុយក្រែន​​​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ ៖ មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តប៉ៃលិន ត្រូវ​រៀប​ចំ​បណ្ដុះបណ្ដាល​ឱ្យ​កាន់​តែ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាជិក​សភា​អាមេរិក សន្យា​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ពីកម្ពុជាទៅអាមេរិក​បន្ថែមទៀត

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលករ និស្សិតកម្ពុជានៅថៃ ប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាការញុះញង់ពីក្រុមប្រឆាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អំពូលសូឡា៥០០ឈុត ត្រូវបានប្រគល់ជូនកងកម្លាំង អាជ្ញាធរ និងពលរដ្ឋស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម