ព័ត៌មានអន្ដរជាតិ
ប្រេស៊ីល ប្រកាសកាន់ទុក្ខ៣ថ្ងៃ ចំពោះមរណភាពរបស់ Pele
វីរបុរសបាល់ទាត់ប្រេស៊ីល Pele ដែលជាកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្រ្ត បានទទួលមរណភាពក្នុងអាយុ ៨២ឆ្នាំ។

គាត់បានបំបែកកំណត់ត្រាពិភពលោក ជាមួយនឹងការស៊ុតបញ្ចូលទី ១២៨១ គ្រាប់ក្នុងការបង្ហាញខ្លួន ១៣៦៣លើក សម្រាប់អាជីព២១ឆ្នាំរួមទាំងការស៊ុតបញ្ចូលទី ៧៧គ្រាប់ក្នុងការបង្ហាញខ្លួន៩២ប្រកួតសម្រាប់ប្រទេសរបស់គាត់ផងដែរ។
ក្នុងនាមជាកីឡាករតែម្នាក់គត់ដែលឈ្នះពាន World Cup បីដង ក្នុងឆ្នាំ១៩៥៨, ១៩៦២និង១៩៧០, Pele បានជាប់ឈ្មោះជាកីឡាករប្រចាំសតវត្សរ៍ ក្នុងឆ្នាំ២០០០។

ស្របពេលជាមួយគ្នានោះដែរ លោកប្រធានាធិបតី Jair Bolsonaro បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃសុក្រនេះទៅ។
Pele បានទទួលរងបញ្ហាតម្រងនោម និងក្រពេញប្រូស្តាតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ គាត់បានទទួលការវះកាត់យកសាច់ដុះ ចេញពីពោះវៀនធំកាលពីខែកញ្ញាឆ្នាំ២០២១ នៅមន្ទីរពេទ្យ Albert Einstein ក្នុងទីក្រុង Sao Paulo ។ គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យម្តងទៀតនៅចុងខែវិច្ឆិកាឆ្នាំ២០២២។

កូនស្រីរបស់គាត់ឈ្មោះ Kely Nascimento តែងតែផ្តល់ព័ត៌មាន Update អំពីស្ថានភាពរបស់ឪពុកនាង ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។
មន្ទីរពេទ្យបានបញ្ជាក់ថា Pele បានទទួលមរណភាពដោយសារតែខូចសរីរាង្គជាច្រើន ដោយសារការវិវត្តនៃជំងឺមហារីកពោះវៀនធំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ Pele ពីក្មេងបោះបង់ការសិក្សា ក្លាយជាស្តេចបាល់ទាត់ពិភពលោក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ