ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា ទាហានអាមេរិករាប់រយនាក់ កំពុងស្ថិតនៅក្នុងប្រទេស អ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានចោទប្រកាន់ថា ទាហានអាមេរិករាប់រយនាក់ ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសអ៊ុយក្រែន។ លោកអះអាងថា ទាហានអាមេរិក ទីប្រឹក្សាយោធា និងមន្ត្រីចារកម្ម គឺជាអ្នកចូលរួមដោយផ្ទាល់នៅក្នុងជម្លោះជាយូរមកហើយ។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ១ របស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែធ្នូ លោក Lavrov បាននិយាយវែងអន្លាយ អំពីការលូកដៃយ៉ាងជ្រៅរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងអរិភាពនៅអ៊ុយក្រែន ខណៈភាពតានតឹងបានកើនឡើងជាលំដាប់ បើទោះបីជាមានការធានាម្តងហើយម្តងទៀតពីមេដឹកនាំអាមេរិកថា យោធាអាមេរិកនឹងមិនមានតួនាទីក្នុងការប្រយុទ្ធក៏ដោយ។
លោករដ្ឋមន្ត្រីបាននិយាយថា “កងទ័ពអាមេរិករាប់សិបនាក់ ឬប្រហែលជាឈានដល់រយនាក់ កំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន។ ពួកគេនៅទីនោះ សូម្បីតែមុនពេលផ្ទុះរដ្ឋប្រហារក៏ដោយ”។ លោកបាននិយាយបែបនេះ ដោយសំដៅទៅរដ្ឋប្រហារឆ្នាំ២០១៤ ទម្លាក់ប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovich ដោយសកម្មជនជាតិនិយម និងសកម្មជនគាំទ្រលោកខាងលិច។

លោក Lavrov ក៏អះអាងដែរថា អនុព័ន្ធយោធាអាមេរិកដែលមានមូលដ្ឋាននៅទីក្រុងកៀវ បានផ្តល់ដំបូន្មានសំខាន់ៗដល់អាជ្ញាធរអ៊ុយក្រែន។ លោកនិយាយថា “អ្នកឯកទេសយោធាបានចូលរួមជាក់ស្តែង មិនត្រឹមតែធ្វើទស្សនកិច្ចនៅក្រសួងការពារជាតិអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ការប្រឹក្សាដោយផ្ទាល់ ហើយប្រហែលជាច្រើនជាងការផ្តល់ប្រឹក្សាទៅទៀត”។
លោកបានកត់សម្គាល់ថា ក្រុមអ្នកឯកទេសអាមេរិកដាច់ដោយឡែកមួយក្រុម បានធ្វើដំណើរទៅអ៊ុយក្រែន ដើម្បីតាមដានលំហូរនៃអាវុធរបស់លោកខាងលិចទៅកាន់ប្រទេសនេះ ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីសមាជិកសភាអាមេរិកទាមទារឲ្យមានយន្តការដ៏រឹងមាំបន្ថែមទៀត សម្រាប់ការតាមដានជំនួយ។

លោក Lavrov បន្តអះអាងថា រដ្ឋលោកខាងលិចបានប្រកាសសង្រ្គាមលើប្រទេសរុស្ស៊ីអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ ភ្លាមៗបន្ទាប់ពីបដិវត្តន៍ Euromaidan ឆ្នាំ២០១៤។ ក្រោយមកសហរដ្ឋអាមេរិក និងអង្គការណាតូ បានបន្តគាំទ្រផ្នែកយោធាដល់រដ្ឋាភិបាលក្រោយរដ្ឋប្រហារ។
រហូតមកដល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ជំនួយយោធាដោយផ្ទាល់ក្នុងទំហំទឹកប្រាក់ជាង២០ពាន់លានដុល្លារ ដល់អ៊ុយក្រែន ដោយមិនរាប់បញ្ចូលគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន ដាច់ដោយឡែក និងទឹកប្រាក់រាប់ពាន់លានបន្ថែមទៀតនៅក្នុងជំនួយសេដ្ឋកិច្ច និងមនុស្សធម៌នោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ គ្រូវេទមន្ត មើលឃើញពេលវេលា ដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងបញ្ចប់

-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?