Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន អញ្ជើញលោក ស៊ី បំពេញទស្សនកិច្ចផ្លូវរដ្ឋ

បានផុស

នៅ

ក្នុងអំឡុងពេលនៃការ Call Video កាលពីថ្ងៃសុក្រទី៣០ខែធ្នូម្សិលមិញនេះ ប្រធានាធិបតី​រុ​ស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ​បាន​ស្នើឲ្យ​សម​ភាគី​ចិនលោក ស៊ី ជីនពីង ​ធ្វើ​ទស្សនកិច្ច​ទីក្រុង​មូ​ស្គូ​នៅ​ឆ្នាំ​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សុន្ទរកថា​ដំបូង​, លោក ពូទីន បាន​កត់​សម្គាល់​ថា លោក និង​លោក ស៊ី មាន​ទំនាក់ទំនង​ជា​ប្រចាំ ទាំង​ផ្ទាល់ និង​តាម​ទូរស័ព្ទ។

លោកនិយាយថា “ការដោះដូរទ្វេភាគី នឹងបន្តនៅឆ្នាំក្រោយ។ ខ្ញុំ​ប្រាកដ​ថា ​អ្នក​និង​ខ្ញុំ ​នឹង​រក​ឃើញ​ឱកាស​ដើម្បី​ជួបគ្នាដោយ​ផ្ទាល់។ មិត្តសម្លាញ់របស់ខ្ញុំ យើងកំពុងរង់ចាំអ្នក សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងមូស្គូ នានិទាឃរដូវឆ្នាំក្រោយ”។

ឆ្លើយតបទៅនឹងប្រធានាធិបតីរុស្ស៊ី លោក ស៊ី ក៏បានហៅលោក ពូទីន ថាជាមិត្តដែរ។ លោកស៊ីបានកត់សម្គាល់ថា ក្រោមការដឹកនាំរួមគ្នារបស់ពួកគេ ភាពជាដៃគូដ៏ទូលំទូលាយរវាងចិន និងរុស្ស៊ី និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងយុគសម័យថ្មី បានបង្ហាញពីភាពចាស់ទុំ និងធន់នឹងភាពតានតឹង។

ស្របពេលជាមួយគ្នានោះ មេដឹកនាំទាំងពីរបានសម្តែងការពេញចិត្ត ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ ដោយបញ្ជាក់ថា វាបានផ្តល់ផលប្រយោជន៍ដល់ទាំងប្រជាជនចិន និងរុស្ស៊ី និងជួយបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ពិភពលោក។

គួរបញ្ជាក់ថា លោក ពូទីន និងលោក ស៊ី បានជួបគ្នាដោយផ្ទាល់ចំនួនពីរដងក្នុងឆ្នាំ ២០២២។ ក្នុងខែកុម្ភៈ លោក ពូទីន បានទៅទស្សនាទីក្រុងប៉េកាំង ក្នុងអំឡុងពេលនៃការប្រកួតកីឡាអូឡាំពិកដែលរៀបចំនៅរដ្ឋធានីរបស់ប្រទេសចិន។ កាល​ពី​ខែ​កញ្ញា មេដឹកនាំ​ទាំង​ពីរ​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មួយ​របស់​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ក្នុង​ទីក្រុង Samarkand នៃប្រទេស​អ៊ូសបេគីស្ថាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ គ្រូវេទមន្ត មើលឃើញពេលវេលា ដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងបញ្ចប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម