ព័ត៌មានអន្ដរជាតិ
ចិន តែងតាំង រដ្ឋមន្ត្រីការបរទេសថ្មី ជំនួសលោក Wang Yi
គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានសម្រេចតែងតាំងលោក Qin Gang ដែលបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ខ្លួន ជំនួសលោក Wang Yi ។

លោក Qin ដែលបច្ចុប្បន្នមានវ័យ ៥៦ ឆ្នាំបានបម្រើការជាអ្នកនាំពាក្យក្រសួងការបរទេសចិនអស់រយៈពេលជាង ៨ ឆ្នាំ មុនពេលត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេស នៅក្នុងឆ្នាំ ២០១៨ ហើយលោកត្រូវបានជ្រើសរើសជាឯកអគ្គរដ្ឋទូតរបស់ប្រទេសចិនប្រចាំនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២១ ។
ចំណែកលោក Wang Yi ជារដ្ឋមន្ត្រីការបរទេសបច្ចុប្បន្នដែលកាន់តំណែងនេះអស់រយៈពេល ៩ ឆ្នាំនឹងចូលកាន់តំណែងជំនួសលោក Yang Jiechi ជាអ្នកការទូតកំពូលរបស់ប្រទេសចិន នៅឯស្ថាប័នធ្វើសេចក្តីសម្រេចរបស់គណបក្ស ដែលជាការិយាល័យនយោបាយ មានសមាជិក ២៤ រូប ។

លោក Wang Yi ត្រូវបានដំឡើងឋានៈឲ្យចូលរួមក្នុងការិយាល័យនយោបាយនេះកាលពីខែតុលា ក្នុងវ័យ ៦៩ ឆ្នាំ បើទោះជានៅក្រោមការគ្រប់គ្រងរបស់គណបក្សនេះ មន្ត្រីកំពូលត្រូវបានគេសន្មត់ថា នឹងចូលនិវត្តន៍នៅអាយុ ៦៨ ឆ្នាំក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មកដឹងចំនួនទឹកប្រាក់ដែលលោកខាងលិចផ្ដល់ឲ្យ អ៊ុយក្រែន ចាប់តាំងពីផ្ទុះការវាយលុករបស់ រុស្ស៊ី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ