Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការ មីយ៉ាន់ម៉ា បិទបញ្ចប់សវនាការសម្រេចឲ្យលោកស្រី អ៊ុងសាន ស៊ូជី ជាប់ពន្ធនាគារសរុប ៣៣ ឆ្នាំ

បានផុស

នៅ

តុលាការដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ាបានបិទបញ្ចប់សវនាការជាបន្តបន្ទាប់លើអតីតមេដឹកនាំជាប់ឆ្នោតដែលត្រូវបណ្ដេញចេញគឺលោកស្រី អ៊ុងសាន ស៊ូជី ដោយកាត់ទោសលោកស្រីឲ្យពន្ធនាគារសរុបរយៈពេល ៣៣ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​មួយ​និយាយ​ថា នៅក្នុងសវនាការបិទទ្វារកាលពីថ្ងៃសុក្រ លោកស្រី​អ៊ុ ងសាន ស៊ូជី ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ពី​បទ​ពុក​រលួយ​ចំនួន ៥ ករណី រាប់​បញ្ចូល​ទាំង​ការ​ជួល និងប្រើប្រាស់​ឧទ្ធម្ភាគចក្រ ខណៈលោកស្រីនៅជាមេដឹកនាំមីយ៉ាន់ម៉ា ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ចំពោះបទចោទប្រកាន់ថ្មីនេះ តុលាការបានផ្តន្ទាទោសអតីតមេដឹកនាំមីយ៉ាន់ម៉ាវ័យ ៧៧ ឆ្នាំរូបនេះដាក់ពន្ធនាគាររយៈពេល ៧ ឆ្នាំបន្ថែមលើទោសជាប់ពន្ធនាគាររយៈពេល ២៦ ឆ្នាំ ចាប់តាំងពីខែធ្នូ ឆ្នាំមុន ។ ដូច្នេះ មានន័យថា លោកស្រីត្រូវជាប់ពន្ធនាគាររយៈពេល ៣៣ ឆ្នាំ ។

ការផ្ដន្ទាទោសជាបន្តបន្ទាប់ពីសំណាក់យោធាមីយ៉ាន់ម៉ា ត្រូវបានគេមើលឃើញថា ទំនងជាកំពុងព្យាយាមលុបបំបាត់ឥទ្ធិពលនយោបាយរបស់លោកស្រី អ៊ុងសាន ស៊ូជី មុនពេលការបោះឆ្នោតសកលដែលនឹងធ្វើឡើងនៅឆ្នាំក្រោយ ។

ទន្ទឹមនោះ ការផ្តន្ទាទោសនេះក៏កើតឡើង ទោះបីជាកាលពីសប្តាហ៍មុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយលើកដំបូងរបស់ខ្លួន ដោយអំពាវនាវឲ្យមានការដោះលែងអ្នកជាប់ឃុំទាំងអស់រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី ដែលបានធ្វើឡើង ចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ចិន តែងតាំង រដ្ឋមន្ត្រីការបរទេសថ្មី ជំនួសលោក Wang Yi

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម