Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសកាន់តែច្រើន ចាប់ផ្ដើមរឹតបន្តឹងអ្នកដំណើរមកពីចិន ក្រោយផ្ទុះកូវីដជាថ្មី

បានផុស

នៅ

ប្រទេសកាន់តែច្រើន បានចាប់ផ្ដើមរឹតបន្ដឹង ឬពិចារណារឹតបន្តឹង ចំពោះអ្នកដំណើរមកពីប្រទេសចិន ក្រោយប្រទេសនេះ បានផ្ទុះកូវីដជាថ្មីនារយៈពេលចុងក្រោយ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ Bangkok Post។

ប្រទេសទាំងនោះ រួមមាន៖ សហរដ្ឋអាមេរិក (ចាប់ផ្ដើមធ្វើតេស្តកូវីដ-១៩ លើអ្នកដំណើរមកពីចិន ហុងកុង ម៉ាកាវ ពីថ្ងៃទី៥ មករា), ចក្រភពអង់គ្លេស (តម្រូវឲ្យអ្នកដំណើរតេស្ដអវិជ្ជមាន មុនចាកចេញពីចិន ពីថ្ងៃទី៥ មករា), បារាំង (តម្រូវឲ្យអ្នកដំណើរបង្ហាញលទ្ធផលអវិជ្ជមាន តិចជាង ៤៨ម៉ោង មុនចាកចេញពីប្រទេសចិន និងធ្វើតេស្តរហ័សពេលទៅដល់បារាំង ពីថ្ងៃទី១ ខែមករា)។

អ្នកដំណើរនៅព្រលានយន្តហោះអន្តរជាតិប៉េកាំង ថ្ងៃទី២៧ ខែធ្នូ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសផ្សេងទៀត ដែលចាប់ផ្ដើមអនុវត្តគោលការណ៍ស្រដៀងប្រទេសទាំង ៣ ខាងលើដែរ រួមមាន ឥណ្ឌា ជប៉ុន អ៊ីតាលី អេស្ប៉ាញ​ ម៉ាឡេស៊ី និងកូរ៉េខាងត្បូង។ ចំណែកអូស្រ្ដាលី និងហ្វីលីពីន កំពុងតាមដានសភាពការណ៍ ដោយមិនទាន់ចេញគោលការណ៍ថ្មីណាមួយចំពោះអ្នកដំណើរពីប្រទេសចិននៅឡើយទេ។

គួរបញ្ជាក់ផងដែរថា ប្រទេសមួយចំនួនបានរិះគន់ប្រទេសចិន ថាមិនបានផ្ដល់ព័ត៌មាន និងទិន្នន័យជាក់លាក់ពីការឆ្លងរាលដាលជាថ្មីនៃកូវីដ-១៩។ រដ្ឋាភិបាលចិន បានបដិសេធចំពោះការរិះគន់ទាំងនោះ ប៉ុន្តែអង្គការសុខភាព​ពិភពលោក កាលពីថ្ងៃសុក្រម្សិលមិញ បានទទូចឲ្យចិន ផ្ដល់ទិន្នន័យជាក់លាក់ និងទាន់សភាពការណ៍ពីស្ថានភាពកូវីដ​ក្នុងប្រទេសរបស់​ខ្លួន ដូចជាចំនួនអ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ចំនួនអ្នកស្លាប់ និងចំនួនអ្នកទទួលបានវ៉ាក់សាំងជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម