ព័ត៌មានអន្ដរជាតិ
ឆ្នាំនេះពលរដ្ឋ អូស្ត្រាលី ចាញ់បោកលុយជិតកន្លះពាន់លានដុល្លារតាមរយៈគ្រោងការណ៍ទុច្ចរិតផ្សេងៗគ្នា
ប្រជាជនអូស្ត្រាលីបានចាញ់បោកលុយជិតកន្លះពាន់លានដុល្លារតាមរយៈការបោកប្រាស់ថាធ្វើវិនិយោគក្នុងរយៈពេល ១០ ខែកន្លងមកនេះ ហើយចំនួននេះគឺច្រើនជាងទ្វេដងកាលពីឆ្នាំមុន បើធៀបនឹងរយៈពេលដូចគ្នា ជាពិសេស ២ ឆ្នាំចុងក្រោយនេះ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/Australiaa-3.jpg)
យោងទៅតាមសារព័ត៌មាន Scamwatch ស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មការប្រើប្រាស់អូស្ត្រាលី (ACCC) បានឲ្យដឹងថា ប្រជាជនអូស្ត្រាលីបានចាញ់បោកប្រាក់ជាង ៤៧៤ លានដុល្លារតាមរយៈគ្រោងការណ៍ទុច្ចរិត ចាប់តាំងពីខែមករាមក ខណៈក្នុងឆ្នាំ ២០២១ ប្រជាជនអូស្ត្រាលីបានរាយការណ៍ថា ចាញ់បោកលុយច្រើនជាង ១៧៧ លានដុល្លារ ពោលកើនឡើងចំនួន ១៤៣ លានដុល្លារក្នុងឆ្នាំ ២០២២ នេះ ។
ក្នុងឆ្នាំ ២០២២ នេះ ការចាញ់បោកលុយលើការបោកប្រាស់ថាធ្វើវិនិយោគបានជាប់ចំណាត់ថ្នាក់កំពូល មានទំហំទឹកប្រាក់ចំនួន ៣២០ លានដុល្លារ ខណៈដែលការបោកប្រាស់ថាណាត់ជួប និងរឿងរ៉ាវស្នេហា ជាប់ចំណាត់ថ្នាក់ទី ២ ជាមួយនឹងការបាត់បង់ប្រហែល ៣២ លានដុល្លារ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/Australiaa-4.jpg)
ចំពោះប្រភេទនៃការបោកប្រាស់ផ្សេងទៀតនៅក្នុងចំណាត់កំពូលទាំង ១០ រួមមាន ការចេញសែកស្អុយ ការលួចអត្តសញ្ញាណ គ្រោងការណ៍ពីរ៉ាមីត និងការបោកប្រាស់ទិញទំនិញតាមអនឡាញជាដើម ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Edith Cowan សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Cyber Security Practice Paul Haskell-Dowland បានប្រាប់សារព័ត៌មាន 9news.com ថា ចំនួនពិតប្រាកដនៃប្រាក់ដែលបានចាញ់បោក គឺច្រើនជាងនេះទៅទៀត ដោយសារតែមានមនុស្សតិចណាស់ ដែលហ៊ានសារភាពថា ពួកគេត្រូវបានគេបោកប្រាស់នោះ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/Australiaa-5.jpg)
ជាចុងក្រោយលោកសាស្ត្រាចារ្យបញ្ជាក់ថា “ការក្លាយជាជនរងគ្រោះនៃយុទ្ធនាការបោកប្រាស់នេះ មិនមែនជាអ្វីដែលត្រូវខ្មាស់អៀននោះទេ យើងត្រូវតែសារភាព ឬរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធដើម្បីស្វែងរកជនបង្កហេតុ ក៏ដូចជាទិន្នន័យនៃគ្រោងការណ៍ទុច្ចរិតទាំងអស់នេះ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ 9news
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?