Connect with us

ព័ត៌មានអន្ដរជាតិ

សុន្ទរកថាឆ្នាំថ្មីរបស់លោក ពូទីន លើកនេះ ប្លែកខុសធម្មតា

បានផុស

នៅ

កាលពីថ្ងៃសៅរ៍ទី៣១ខែធ្នូ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានថ្លែងសុន្ទរកថាក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល ដោយនិយាយទៅកាន់ជនរួមជាតិ អំពីបញ្ហាប្រឈមនានាដែលប្រទេសនេះបានជួបប្រទះកាលពីឆ្នាំមុន និងសមិទ្ធផលដែលខ្លួនសម្រេចបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ឆ្នាំនេះលោក ពូទីន បានធ្វើឲ្យមនុស្សគ្រប់គ្នាចម្លែកចិត្ត ដោយសារតែលោកមិនបានថ្លែងចេញពីវិមានក្រឹមឡាំងដូចទម្លាប់នោះទេ ដោយលោកបែរជាផ្ញើសារប្រចាំឆ្នាំ ចេញពីទីស្នាក់ការតំបន់យោធាភាគខាងត្បូងជំនួសវិញ។

ក្នុង​ដំណើរ​ចុះសួរសុខទុក្ខ​នេះ លោក ពូទីន ​ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ​មេទ័ព​កំពូលៗ និង​បាន​ផ្តល់​រង្វាន់​រដ្ឋ​ដល់​ទាហានមាន​កិត្តិយសផងដែរ។

ក្នុងសុន្ទរកថាដ៏វែងអន្លាយខុសពីធម្មតា លោក ពូទីន បានលើកឡើងជាចម្បងជុំវិញប្រតិបត្តិការយោធាពិសេសដែលកំពុងបន្តនៅក្នុងអ៊ុយក្រែន ដែលជាជម្លោះទ្រង់ទ្រាយធំ ផ្ទុះឡើងកាលពីចុងខែកុម្ភៈ។ លោកនិយាយថា ព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល បានបង្ហាញថា រុស្ស៊ី ដែលជាប្រទេសពហុជាតិសាសន៍របស់យើង បានបង្ហាញភាពក្លាហាន និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ដូចដែលខ្លួនតែងតែមានបង្ហាញក្នុងពេលមានការលំបាក។

លោកនិយាយថា “ទាហានរុស្ស៊ី កងជីវពល និងអ្នកស្ម័គ្រចិត្ត កំពុងប្រយុទ្ធដើម្បីមាតុភូមិរបស់យើង ដើម្បីការពិត និងយុត្តិធម៌ ដើម្បីធានាសន្តិភាព និងសន្តិសុខសម្រាប់ប្រទេសរុស្ស៊ី។ ពួកគេទាំងអស់គឺជាវីរបុរសសម្រាប់ពួកយើង។ បន្ទុករបស់ពួកគេគឺធ្ងន់បំផុតនៅថ្ងៃនេះ។ ខ្ញុំសូមជូនពរ សួស្តីឆ្នាំថ្មីដល់អ្នកចូលរួមទាំងអស់នៃប្រតិបត្តិការយោធាពិសេស”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ពូទីន អញ្ជើញលោក ស៊ី បំពេញទស្សនកិច្ចផ្លូវរដ្ឋ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២៤ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម