Connect with us

ព័ត៌មានអន្ដរជាតិ

អភិបាលក្រុងកៀវ បន្ទោសអាជ្ញាធរ អ៊ុយក្រែន​ ចំៗ (មានវីដេអូ)

បានផុស

នៅ

អភិបាលក្រុងកៀវលោក Vitaly Klitschko បានចោទប្រកាន់ថា អាជ្ញាធរអ៊ុយក្រែន មើលស្រាលហានិភ័យនៃការវាយលុករបស់យោធារុស្ស៊ីនៅដើមឆ្នាំ២០២២។ ក្រុមមន្ត្រីបានប្រាប់សារព័ត៌មាន Der Spiegel ថា ការអំពាវនាវរបស់លោក Klitschko នៅពេលនោះឲ្យពង្រឹងការការពារស៊ីវិលក្នុងរដ្ឋធានី គ្មាននរណាយកត្រចៀកស្តាប់ទេ។

អភិបាលក្រុងកៀវលោក Vitaly Klitschko
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ដែលចេញផ្សាយកាលពីចុងសប្តាហ៍ លោក Klitschko បានស្តីបន្ទោសថា ថ្វីបើលោកបានបង្កូកប្រកាសឲ្យការពារជនស៊ីវិល និងទទូចថា អ៊ុយក្រែនត្រូវតែរៀបចំខ្លួនក៏ដោយ ប៉ុន្តែរដ្ឋាភិបាលនៅតែអះអាងថា “អ្វីគ្រប់យ៉ាងនឹងមិនអីទេ ប៉ុន្តែក្រោយមកមិនយូរប៉ុន្មាន រុស្ស៊ីក៏ចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួន”។

យោងតាមអភិបាលក្រុងរូបនេះ, អ្នកខ្លះថែមទាំងបានរិះគន់គាត់ផងដែរនៅពេលនោះ ដោយថាគាត់បង្កការភិតភ័យ។ លោក​​បន្ត​អះអាង​ថា អាកប្បកិរិយា​ទាំងនេះ​ បានរាលដាល​ក្នុងចំណោម​មន្ត្រី​អ៊ុយក្រែន ថ្វីបើ​មានការ​ព្រមាន​ពី​អ្នកជំនាញ​លោកខាងលិច និង​អ៊ុយក្រែន​ក៏ដោយ។

គួរបញ្ជាក់ថា រុស្ស៊ី​បាន​បញ្ជូនកង​ទ័ព ​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ដោយ​លើក​ឡើង​ពី​ការ​បរាជ័យ​របស់ទី​ក្រុង​កៀវ ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀងទីក្រុងមីនស្កិ៍ ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ផ្តល់​ឋានៈ​ពិសេស​ដល់តំបន់ Donetsk និង Lugansk ក្នុង​រដ្ឋ​អ៊ុយក្រែន។

ពិធីសារដែលសម្របសម្រួលដោយអាល្លឺម៉ង់ និងបារាំង ត្រូវបានចុះហត្ថលេខាជាលើកដំបូងនៅក្នុងឆ្នាំ២០១៤។ ចាប់តាំងពីពេលនោះមក អតីតប្រធានាធិបតីអ៊ុយក្រែនលោក Pyotr Poroshenko បានទទួលស្គាល់ថា គោលដៅចម្បងរបស់ទីក្រុងកៀវ គឺប្រើប្រាស់បទឈប់បាញ់ដើម្បីទិញពេលវេលា និងបង្កើតកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Zelensky ប្រាប់ប្រជាជនរុស្ស៊ីថា ពូទីនកំពុងបំផ្លាញអ្នក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម