Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកការទូតកំពូលរបស់ចិន អំពាវនាវឲ្យមាន ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយ អាមេរិក

បានផុស

នៅ

ចិន និងសហរដ្ឋអាមេរិក ត្រូវតែបន្តកិច្ចសន្ទនាជាជាងការប្រឈមមុខដាក់គ្នា និងចៀសវាងកំហុសឆ្គងដែលបានសាងក្នុងអំឡុងសង្គ្រាមត្រជាក់។ នេះបើតាមសម្តីអ្នកការទូតកំពូលរបស់ចិនគឺលោក Wang Yi នៅថ្ងៃអាទិត្យទី០១ខែមករា ក្នុងការនិយាយជាសាធារណៈលើកដំបូង ចាប់តាំងពីគាត់ ត្រូវបានតែងតាំងជាប្រមុខ ការិយាល័យកិច្ចការបរទេសរបស់គណបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច។

លោក Wang Yi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Wang ត្រូវបានជំនួសតំណែងជារដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃសុក្រដោយអតីតឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិកលោក Qin Gang ប៉ុន្តែលោកត្រូវបានគេរំពឹងយ៉ាងខ្លាំងថា នឹងទទួលបានតួនាទីដ៏លេចធ្លោនៅក្នុងគោលនយោបាយការបរទេស បន្ទាប់ពីការឡើងឋានៈក្នុងខែតុលា ទៅកាន់ការិយាល័យនយោបាយរបស់គណបក្សកុម្មុយនិស្ត ដែលជាស្ថាប័នធ្វើការសម្រេចចិត្តកំពូលរបស់ប្រទេស។

នៅក្នុងអត្ថបទ “ស្វែងរកការពិត” ដែលចេញផ្សាយដោយកាសែតផ្លូវការរបស់បក្ស លោក Wang បានជំរុញឲ្យប្រទេសធំៗ ធ្វើជាគំរូ ពេលមានការប្រឈមមុខនឹងបញ្ហានានា។ លោកនិយាយបែបនេះ ដោយលើកឡើងពីកិច្ចសហប្រតិបត្តិការរឹងមាំរវាងចិនជាមួយរុស្ស៊ីក្នុងឆ្នាំ២០២២។

រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang

លោកសរសេរថា “ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យើងបានរិះរកវិធីត្រឹមត្រូវសម្រាប់ប្រទេសធំទាំងពីរគឺ ចិន និងសហរដ្ឋអាមេរិក ក្នុងការចុះសម្រុងគ្នា។ ប្រទេសទាំងពីរគួរតែបង្កើតវិធីនៃការចុះសម្រុងគ្នា ជាមួយនឹងការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយនាំទំនាក់ទំនងចិន-អាមេរិក ត្រឡប់មកវិញនៅលើផ្លូវដ៏ត្រឹមត្រូវនៃសុខភាព និងស្ថិរភាព”។

អាណត្តិរបស់លោក Wang ជារដ្ឋមន្ត្រីការបរទេស បានជួបប្រទះការកើនឡើងភាពតានតឹងខ្លាំងក្លារវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន លើបញ្ហាជាច្រើន រាប់ចាប់ពីពាណិជ្ជកម្មរហូតដល់កោះតៃវ៉ាន់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចិន តែងតាំង រដ្ឋមន្ត្រីការបរទេសថ្មី ជំនួសលោក Wang Yi

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម