ព័ត៌មានអន្ដរជាតិ
លោក Lula da Silva ស្បថចូលកាន់តំណែងជាប្រធានាធិបតី ប្រេស៊ីល
កាលពីថ្ងៃអាទិត្យទី០១ខែមករាឆ្នាំ២០២៣ លោក Luiz Inácio Lula da Silva បានស្បថចូលកាន់តំណែងជាប្រធានាធិបតីប្រេស៊ីល ក្នុងរដ្ឋធានី ប្រាស៊ីលីយ៉ា ដែលនេះជាការឡើងកាន់អំណាចលើកទីបី។

អ្នកឆ្វេងនិយមរូបនេះ បានផ្តួលលោក Jair Bolsonaro ក្នុងការបោះឆ្នោតខែតុលាឆ្នាំ២០២២ ដើម្បីវិលត្រលប់មកឆាកនយោបាយវិញដ៏គួរឲ្យភ្ញាក់ផ្អើល ពោលត្រឹមរយៈពេលតែបីឆ្នាំប៉ុណ្ណោះ បន្ទាប់ពីលោក Da Silva ត្រូវបានដោះលែងពីពន្ធនាគារ ពីបទចោទប្រកាន់អំពើពុករលួយ និងមានរយៈពេល១២ឆ្នាំបន្ទាប់ពីអាណត្តិពីរលើកដំបូងរបស់គាត់ ជាប្រធានាធិបតី។
លោក Da Silva បានសន្យានាំប្រេស៊ីលវិលត្រលប់ទៅរក “ភាពធម្មតាវិញ” ដោយចាប់ផ្តើមការផ្លាស់ប្តូរនយោបាយដ៏សំខាន់មួយនៅក្នុងប្រទេស។

កាលពីថ្ងៃសុក្រ លោក Bolsonaro បានចាកចេញពីប្រទេសទៅកាន់រដ្ឋ Florida នៃសហរដ្ឋអាមេរិក ហើយគេមិនច្បាស់ទេថា តើពេលណាទើបគាត់នឹងវិលត្រលប់មកប្រេស៊ីលវិញ។
នៅក្នុងសុន្ទរកថាសម្ពោធចូលកាន់តំណែង លោក Lula បានប្តេជ្ញាថានឹងកសាងប្រទេសឡើងវិញ បន្ទាប់ពីអ្វីដែលគាត់និយាយថា គឺជានយោបាយស្តាំនិយមដែលបំផ្លិចបំផ្លាញរយៈពេល៤ឆ្នាំ។ គាត់បានថ្កោលទោសរដ្ឋបាលរបស់អ្នកកាន់តំណែងមុន ចំពោះការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ដោយសារតែបរាជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។

ប្រជាជនប្រេស៊ីលជាង ៦០០ ០០០នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលនេះជាតួលេខអ្នកស្លាប់ខ្ពស់បំផុតលំដាប់ទីពីររបស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។ លោក Da Silva ក៏បានសន្យាប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន និងភាពក្រីក្រ, ការពារព្រៃអាម៉ាហ្សូន និងពង្រឹងសិទ្ធិជនជាតិដើមភាគតិចផងដែរ។
ដោយសារតែលោក Bolsonaro នៅឆ្ងាយ ដូច្នេះលោក Da Silva មិនបានទទួលការផ្ទេរខ្សែឆៀងប្រធានាធិបតី តាមប្រពៃណីទេ។ ផ្ទុយទៅវិញ លោក Da Silva បានទទួលកិត្តិយសពីប្រជាជនប្រេស៊ីលធម្មតា រួមទាំងមេដឹកនាំជនជាតិដើមផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NPR
ចុចអាន៖ លោក Lula da Silva ជាប់ឆ្នោតជាប្រធានាធិបតីប្រេស៊ីល ក្រោយឈ្នះគូប្រជែង ទាំងប៉ផុតប៉ផើយ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី